ខ្សែប្រយុទ្ធឆ្នើម នីម៉ា មិនសូវមានឱកាសទាត់សំដៅទីទេក្នុងជំនួបដំបូង ហើយវាមិនមែនជាការចាប់ផ្តើមដ៏ល្អទេ សម្រាប់ក្រុមជើងឯក៥សម័យកាលនេះ ប៉ុន្តែពួកគេនៅតែជាក្រុមមានសង្ឃឹមលើកពានជើងឯក។ នៅពេលនេះ វាហាក់ដូចជាចម្លែកដែលប្រេស៊ីលលេងបីប្រកួតក្នុងព្រឹត្តិការណ៍វើលខាប់មិនដែលឈ្នះ ហើយរបូតដល់ទៅ១១គ្រាប់។
(19:00) Brazil vs Costa Rica
(22:00) Nigeria vs Iceland
(01:00) Serbia vs Switzerland
ទស្សន: Brazil 2-0 Costa Rica
ក្រុមកូស្តារីកាធ្វើឲ្យក្រុមខ្លាំងៗមានការភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៤ ហើយបើទោះបីជាពួកគេបរាជ័យនៅដើមទីក៏ដោយ ក៏ពួកគេមិនទាន់បោះបង់ការព្យា យាមដែរ ហើយនឹងប្រឈមមុខយ៉ាងក្លៀវក្លាជាមួយក្រុមខ្លាំងប្រេស៊ីល។ ក្រុមកូស្តារីកាចាញ់ក្រុមស៊ែប៊ី១-០ ហើយនេះគឺជាប្រកួតដ៏លំបាកសម្រាប់ក្រុមដែលចាញ់៧ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយ។ ពួកគេអាចរកបានជ័យជម្នះពីរលើកក្នុង១១ប្រកួតចុងក្រោយ។
កូស្តារីកាប្រឈមនឹងក្រុមប្រេស៊ីលដែលមិនធ្លាប់ចាញ់ក្នុង១២ប្រកួតចុងក្រោយ ហើយបើទោះបីជាពួកគេចាប់ផ្តើកយុទ្ធនាការវើលខាប់មិនសូវបានល្អ ប៉ុន្តែពួកគេអាចរក្សាបានឃ្លីនស៊ីត១៣លើកក្នុង១៨ចំណោមប្រកួត។ ចំណែកក្រុមកូស្តារីកា អាចរក្សាឃ្លីនស៊ីតបានត្រឹម២លើកប៉ុណ្ណោះក្នុង១១ប្រកួតចុងក្រោយ ហើយជ័យជម្នះនេះកើតមានលើក្រុមអៀរឡង់ខាងជើងនិងស្កុតឡែន ក្នុងជំនួបមិត្តភាព។ ប៉ុន្តែបើប្រៀបធៀបកម្លាំង ក្រុមកូស្តារីកាចាញ់ក្រុមប្រេស៊ីលឆ្ងាយណាស់។
កូស្តារីកាមិនទាន់រកបាន១គ្រាប់នៅឡើយទេក្នុងជំនួបវើលខាប់ពីរលើកចុងក្រោយ ហើយអាចរកបានជ័យជម្នះ៣លើកក្នុង១១ប្រកួតនៅវើលខាប់កន្លងមក។ ឈានជើងចូលរួមការប្រកួតនេះ ក្រុមកូស្តារីកាមិនធ្លាប់យកឈ្នះក្រុមប្រេស៊ីលទេ ក្នុងជំនួប៩លើកកន្លងមក។
ក្រុមប្រេស៊ីលឈ្នះគ្រប់ការប្រកួត។ ពួកគេធ្លាប់ជួបគ្នាពីរលើកនៅវើលខាប់ ហើយក្រុមប្រេស៊ីលយកឈ្នះ១-០ និង៥-២ នៅវើលខាប់ឆ្នាំ១៩៩០និងឆ្នាំ២០០២៕
ទាំងក្រុមនីហ្សេរីយ៉ានិងក្រុមអ៊ីស្លង់មិនទាន់រកបានជ័យជម្នះនៅឡើយទេក្នុងប្រាំប្រកួតចុងក្រោយ។ ក្រុមនីហ្សរីយ៉ាចាញ់បួនប្រកួតនិងស្មើមួយប្រកួតក្នុងប្រាំប្រកួតចុងក្រោយ ហើយគួរឲ្យកត់សម្គាល់ ក្រុមនីហ្សេរីយ៉ាមានប្រព័ន្ធការពារនិងប្រយុទ្ធខ្សោយក្នុងប្រាំប្រកួតនេះ ដោយរបូត៨គ្រាប់និងរកបានត្រឹម២តែគ្រាប់ប៉ុណ្ណោះ។
ក្រុមនីហ្សេរីយ៉ាចាញ់៥ក្នុង៦ប្រកួតចុងក្រោយ និងរក្សាបានឃ្លីនស៊ីត២លើកក្នុង១០ប្រកួតចុងក្រោយ។ ក្នុង១៣ប្រកួតចុងក្រោយនៅវើលខាប់ ពួកគេឈ្នះត្រឹម១ប្រកួតគត់។
បើនិយាយពីការលេងនៅវើលខាប់នេះ ក្រុមនីហ្សេរីយ៉ាមានបទពិសោធច្រើនជាងក្រុមអ៊ីស្លង់ ហើយនេះគឺជាលើកទី៦សម្រាប់ក្រុមនីហ្សេរីយ៉ា ដែលបានបង្ហាញមុខនៅវើលខាប់។ ពួកគេធ្លាប់លេងបាន១៩ប្រកួតនៅវើលខាប់និងឈ្នះបាន៥ប្រកួត។
ក្រុមអ៊ីស្លង់ដែលឈរនៅលេខរៀងទី២២នៅលើពិភពលោកនឹងមិនបារម្ភពេកទេចំពោះបទពិសោធរបស់ក្រុមនីហ្សេរីយ៉ានៅកម្រិតនេះ ជាពិសេសបន្ទាប់ពីបង្ហាញភាពខ្លាំងប្រឈមមុខជាមួយកីឡាករ លីអូណេល ម៉េសស៊ី និងក្រុមអាហ្សង់ទីន។
ក្រុមនេះធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍ Euro 2016 ដោយយកឈ្នះក្រុមអូទ្រីសនិងអង់គ្លេស ប៉ុន្តែពួកគេត្រូវការពង្រឹងសមត្ថភាពបន្ថែមនៅមុនការប្រកួតនេះ បន្ទាប់ពីប្រកួតស្មើ២និងចាញ់៣ក្នុង៥ប្រកួតចុងក្រោយ ដោយរកបាន៦គ្រាប់និងរបូត១២គ្រាប់។ ដូចជាក្រុមនីហ្សេរីយ៉ាដែរ អ៊ីស្លង់រក្សាបានឃ្លីនស៊ីតពីរលើកក្នុង១០ប្រកួតចុងក្រោយនិងចាញ់បួនប្រកួត៕
ទស្សន: Nigeria 1-1 Iceland
ក្រុមស៊ែប៊ីកំពុងតែវិលត្រឡប់ទៅកាន់កម្រិតពិភពលោកវិញ បន្ទាប់ពីបានបង្ហាញមុខលើកដំបូងកាលពីឆ្នាំ២០១០ ទីដែលពួកគេបានយកឈ្នះក្រុមអាល្លឺម៉ង់។ ក្រុមនេះបានយកឈ្នះនៅប្រកួតដំបូងរបស់ខ្លួន ហើយនឹងបន្តដំណើរមកជួបជាមួយក្រុមស្វ៊ីស ដែលមានទម្រង់លេងល្អគួរសម បើពិនិត្យមើលទម្រង់លេងរបស់ពួកគេពេលជួបក្រុមប្រេស៊ីល។
ក្រុមស៊ែប៊ីឈ្នះ៣និងចាញ់២ក្នុង៥ប្រកួតចុងក្រោយ ដោយរកបាន៩គ្រាប់និងរបូត៤គ្រាប់ ប៉ុន្តែពួកគេនៅតែមានកម្រិតទាបជាងក្រុមស្វ៊ីស ដែលមានស្ថិតិចាញ់១ក្នុង១៨ប្រកួត និងមានស្ថិតិឈ្នះ៣និងស្មើ២ក្នុង៥ប្រកួតចុងក្រោយ ដោយរកបាន១១គ្រាប់និងរបូត២គ្រាប់។
ស៊ែប៊ីចាញ់បួនក្នុងចំណោម១៥ប្រកួតនិងបានបង្ហាញកម្លាំងប្រយុទ្ធល្អគួរសម ដោយរកបានគ្រាប់បាល់ក្នុង១២ចំណោម១៥ប្រកួត។ បួនប្រកួតនៅវើលខាប់ ក្រុមស៊ែប៊ី ឈ្នះ២និងចាញ់២។
បើពិនិត្យមើលការរកបានគ្រាប់បាល់ជាមធ្យម២គ្រាប់ក្នុង៥ប្រកួតចុងក្រោយ ក្រុមស្វ៊ីសមានឱកាសច្រើនជាង។ ពួកគេមានស្ថិតិឈ្នះ១៨និងរក្សាបានឃ្លីនស៊ីត៥លើកក្នុង៧ប្រកួតចុងក្រោយ។
ក្រុមស្វ៊ីសមានបទពិសោធច្រើនជាងនៅដំណាក់កាលនេះ ហើយនឹងធ្វើបានល្អ។ ពួកគេក៏ធ្លាប់ឈ្នះ៤ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយនៅវើលខាប់ផងដែរ៕
ទស្សន: Serbia 2-3 Switzerland
ទស្សន៍ទាយ Brazil vs Costa Rica: