Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី១១-១៧ ខែមករានេះក្រសួងធនធានទឹកបញ្ជាក់ហើយ កម្ពុជានឹងចុះត្រជាក់ មានភ្លៀងរុះរយដោយអន្លើ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ សីតុណ្ហភាពត្រជាក់នឹងកើតឡើង ហើយតំបន់ខ្លះមានភ្លៀងរុះរោយខ្សោយដោយអន្លើ។

ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១- តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

២- តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

៣- តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។

ហេតុដូច្នេះ ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងប្រទេសកម្ពុជា សូមជ្រាបជាដំណឹង និងត្រៀមខ្លួនទទួលយកអាកាសធាតុដែលមានការប្រែប្រួល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×