ដល់ ជី ដេវីដ ក្នុងកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំ
ភ្នំពេញ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន Sting Cambodia តែងទទួលបានការកោតសរសើរចំពោះការគាំទ្រដល់សិល្បករកម្ពុជា និង ការជួយឱ្យវិស័យតន្រ្តីកម្ពុជា កាន់តែវិវឌ្ឍទៅមុខមួយកម្រិតទៀត។ តាមរយៈការបង្ហាញការគាំទ្រនាពេលថ្មីៗនេះ ក្រុមហ៊ុន Sting Cambodia បាន រៀបចំកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំសម្រាប់សិល្បករចម្រៀង ជី ដេវីដ នៅសណ្ឋាគារ Hyatt Regency Phnom Penh និងបានធ្វើឱ្យតារាចម្រៀងរ៉ែប ដ៏ល្បីល្បាញរូបនេះភ្ញាក់ផ្អើលនឹងកាដូនាឡិកាដៃម៉ាក Rolex ដែលមានតម្លៃ ២៣០០០ ដុល្លារ សម្រាប់អបអរភាពជោគជ័យដែលលោកសម្រេចបានក្នុងវិថីសិល្បៈជាមួយ Sting Cambodia ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ក្នុងនាមជាទូតសុឆន្ទៈរបស់ Sting Cambodia លោក ជី ដេវីដ បានទទួលការគាំទ្រជាប្រចាំពី ក្រុមហ៊ុន ភេសជ្ជៈមួយនេះ ក៏ព្រោះតែលោកបានបង្ហាញនូវ ទេពកោសល្យក្នុងការបង្កើតតន្រ្តីថ្មីមួយសម្រាប់កម្ពុជា។ សិល្បក រចម្រៀងរ៉េបរូបនេះ បានកសាងនូវភាពជោគជ័យជាច្រើនក្នុងអាជីពសិល្បៈរបស់លោក ដោយគិតចាប់ពីការប្រគំតន្រ្តី ទោលក្នុងសាល ដែលមានឈ្មោះថា “G-Devith x Sting ” ឈានទៅការសម្ពោធអាល់ប៊ុមចម្រៀង ថ្មីមួយក្រោមចំណងជើងថា “Passion” កាលពីខែកក្កដា ឆ្នាំ២០២២ និងជាពិសេសកម្មវិធី Family Friend Fan Party (FFF Party)។
នៅក្នុងខែ តុលា ឆ្នាំ ២០២២ លោក ជី ដេវីដ មើលឃើញក្តីសុបិនដ៏ធំបំផុតរបស់លោកក្លាយជាការពិត នៅពេលដែល ក្រុមហ៊ុន Sting Cambodia បានឧបត្ថម្ភដល់ការប្រគំតន្ត្រីដែលមានឈ្មោះថា “Passion The Album Concert by Sting MusicVerse”។ នោះជាបទពិសោធនៃការប្រគំតន្ត្រីតែមួយគត់គ្មានពីរ មិនមែនសម្រាប់តែសិល្បកររ៉ែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកស្រឡាញ់តន្ត្រីកម្ពុជាផងដែរ។ ការប្រគំតន្រ្តីនេះបានទាក់ទាញអ្នកទស្សនាផ្ទាល់ ជាងមួយម៉ឺននាក់ នៅElyseeកោះពេជ្រ និងអ្នកទស្សនាតាមអនឡាញ មួយលាននាក់តាមរយៈទំព័រហ្វេសប៊ុក Sting Cambodia។
នៅក្នុងកម្មវិធីជួបអ្នកគាំទ្រ លោក ជី ដេវីដ បានបង្ហាញការគោរពដឹងគុណចំពោះក្តីស្រឡាញ់ និងការគាំទ្រ ដែលលោកបានទទួលពីក្រុមហ៊ុន Sting Cambodia។ លោកបានថ្លែងថា៖ «កិច្ចសហការជាមួយនឹងក្រុមហ៊ុន Sting Cambodia គឺជាកត្តាចម្បងដែលជួយឱ្យភាពច្នៃប្រតិដ្ឋរបស់ខ្ញុំលេចជារូបរាងឡើង ជំរុញឱ្យខ្ញុំអាចសម្រេចបាន ភាពជោគជ័យជាច្រើននៅក្នុងអាជីពការងារ និងធ្វើឱ្យដំណើរលើវិធីសិល្បៈរបស់ខ្ញុំកាន់តែរំភើប និងមានមោទកភាព។ យើងទាំងអស់គ្នាសប្បាយរីករាយនឹងភាពជោគជ័យនេះជាមួយនឹងអ្នកគាំទ្រ ហើយខ្ញុំនឹងនៅតែបន្តស្វែងរកគំនិត និង សកម្មភាពថ្មីៗសម្រាប់ប្រិយមិត្តគាំទ្ររបស់ខ្ញុំ។»
លោកបន្ថែមថា៖ «អ្វីដែលខ្ញុំចង់ធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំកាន់តែភ្ញាក់ផ្អើលគឺ អាល់ប៊ុម “Passion II” ដែលនឹងចេញក្នុង ពេលឆាប់ៗនេះដោយមានបីភាគ។ ហើយសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Family Friend Fan Party និង ការសហការចម្រៀងរបស់ខ្ញុំជាមួយនឹងសិល្បករអន្តរជាតិល្បីៗនៅក្នុងឆ្នាំ២០២៣នេះ។ សូមរង់ចាំតាមដានទាំងអស់គ្នាណា៎!»
អ្នកស្រី អ៊ុំ ម៉ានិត ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ម៉ាកសញ្ញា និង ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន Sting Cambodia បានមានប្រសាសន៍ថា លោកពិតជាមានមោទកភាពយ៉ាង ក្រៃលែងដែលបានជួយសិល្បករកម្ពុជា និងជាចំណែកមួយនៃការអភិវឌ្ឍវិស័យតន្រ្តីក្នុងស្រុក។
អ្នកស្រី លើកឡើងថា៖ «កិច្ចសហការរវាងក្រុមហ៊ុន Sting Cambodia និងលោកជី ដេវីដ គឺជាបទពិសោធដ៏ គួរឱ្យរំភើបមួយសម្រាប់យើងទាំងអស់គ្នាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ដោយការសហការគ្នា យើងបាននាំយកការ កម្សាន្តជាច្រើនទៅកាន់អ្នកគាំទ្រ ហើយខ្ញុំសូមជម្រាបទៅកាន់អ្នកទាំងអស់គ្នាថា ឆ្នាំ២០២៣ នឹងកាន់តែរំជើបរំជួល។»
លោក Serkan Bulut ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន Sting Cambodia បានបញ្ជាក់ផងដែរថា៖ «យើងចង់បង្ហាញសេចក្តីថ្លែងអំណរគុណចំពោះគំនិតច្នៃប្រតិដ្ឋ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សិល្បករចម្រៀងរ៉ែប ជី ដេវីដ សម្រាប់ប្រិយមិត្តគាំទ្ររបស់លោក តាមរយៈការជូនកាដូនាឡិកា Rolex ដែលយើង គិតថាពិតជាសាកសមបំផុតសម្រាប់លោក។ Sting Cambodia ជឿជាក់ថា ការអបអរសាទរសម្រាប់ពេលវេលាបីឆ្នាំ ដ៏អស្ចារ្យក្នុងនាមជាសិល្បករមួយរូបពិតជាសំខាន់ណាស់ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការជាដៃគូ របស់យើងនឹងស្ថិតស្ថេរយូរអង្វែង។»
ឥឡូវនេះ ក្រុមហ៊ុន Sting Cambodia កំពុងតែត្រៀមខ្លួនរៀបចំមហោស្រពតន្ត្រីដែលធំបំផុតនៅកម្ពុជា ដើម្បីសម្ពោធ ភាគទាំងបីនៃអាល់ប៊ុម Passion II។ កម្មវិធីមហោស្រពចំនួនពីរថ្ងៃនេះនឹងបង្ហាញវត្តមានតារាអន្តរជាតិ ល្បីៗនៅកម្ពុជា ដើម្បីអបអរភាពជោគជ័យរបស់លោក ជី ដេវីដ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
តួនាទី អ្នកសម្របសម្រួលផ្នែកសារព័ត៌មាន
ឈ្មោះ ហៀម ចិត្រា
លេខទូរស័ព្ទ 015 935 383
អ៊ីមែល chetraheam1992@gmail.com