ក្រុមBelgium ឈ្នះក្រុមប៉ាណាម៉ា ៣-០ ក្នុងការប្រកួតបើកឆាក ។ ពួកគេមានទម្លាប់រកបានគ្រាប់បាល់នៅតង់ទី២ ដោយ១១គ្រាប់ចុងក្រោយនៅWorld Cup។
(19:00) Belgium vs Tunisia
(22:00) Mexico vs South Korea
(01:00) Sweden vs Germany
Belgium vs Tunisia
ពេលពួកគេបង្កើនការវាយលុក ពួកគេបង្កើតកំហុសខ្លះដែរជាមួយក្រុមប៉ាណាម៉ា ហើយពួកគេត្រូវដោះស្រាយបញ្ហានេះស្ទើរតែពេញមួយការប្រកួត។ ក្រុមបែលហ្ស៊ិកមិនទាន់ស្គាល់ពាក្យថា ចាញ់ទេក្នុង២០ប្រកួតចុងក្រោយនិងរកបាន១០គ្រាប់ក្នុងបីប្រកួតចុងក្រោយ។
ក្រុមនេះនឹងដាក់សម្ពាធច្រើនលើក្រុមTunisia ដែលទំនងប្រើទម្រង់ការពារដូចប្រកួតជាមួយអង់គ្លេសដែរ។ ក្រុមបែលហ្ស៊ិកសម្បូរដោយកីឡាករល្បីៗនិងមានទេពកោលស្យជាងគូប្រកួតអាចរកបាន៣ពិន្ទុបន្ថែម។
ក្រុមTunisia ស្ទើរតែរក្សាលទ្ធផលស្មើជាមួយក្រុមអង់គ្លេសទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធ Harry Kane បានផ្តល់ជ័យជម្នះដល់ក្រុមអង់គ្លេស។ ពួកគេប្រាកដជាលំបាកក្នុងជំនួបនេះ ហើយដឹងថា ត្រូវធ្វើអ្វីមួយក្នុងជំនួបជាមួយក្រុមបែលហ្ស៊ិក ប្រសិនបើពួកគេចង់បន្តក្តីសង្ឃឹមឡើងទៅវគ្គ១៦ក្រុម។
ក្រុមអង់គ្លេសអាចគ្រប់គ្រងបាល់បានច្រើនជាងក្រុមTunisia ហើយវាអាចកើតឡើងដូចគ្នានៅពេលក្រុមទុយនីស៊ីប្រឈមមុខជាមួយក្រុមBelgium ដែលរកបានគ្រាប់បាល់ច្រើន និងមានខ្សែប្រយុទ្ធ Romelu Lukaku ដែលកំពុងឡើងជើង។
ទស្សន: Belgium 3-1 Tunisia
Mexico vs South Korea
ក្រុមMexicoធ្លាប់ឆ្លងចូលវគ្គចាញ់ធ្លាក់ក្នុងការបង្ហាញមុខ៧លើកចុងក្រោយនៅ World Cup ហើយពួកគេមានឱកាសច្រើនក្នុងការឆ្លងទៅវគ្គចាញ់ធ្លាក់ជាលើកទី៨ជាប់ៗគ្នា បន្ទាប់ពីយកឈ្នះការប្រកួតដំបូង១-០។
ជ័យជម្នះលើក្រុមអាល្លឺម៉ង់គឺរឿងគួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍World Cup រហូតមកទល់ពេលនេះ ហើយពួកគេគួរតែអាចរកបានលើសពី១-០ ។ ការប្រកួតនៅ៤៥នាទីដំបូងបានបង្ហាញពីសមត្ថភាពក្រុមMexico ហើយនៅតង់ទី២ ពួកគេបានបង្ហាញទម្រង់ការពារដ៏ល្អ ខណៈពួកគេរក្សាឃ្លីនស៊ីតជាលើកទី៣ក្នុងបួនប្រកួតចុងក្រោយ។
នៅពេលនេះ ក្រុមMexicoត្រូវតែធ្វើឲ្យបានល្អ ហើយក្រុមអ្នកគាំទ្រនឹងរឹតតែរំភើបរីករាយ ប្រសិនពួកគេធ្វើបានល្អពេលជួបក្រុមកូរ៉េ ដូចការប្រកួតជាមួយក្រុមអាល្លឺម៉ង់។
ក្រុមស៊ុយអែតបានប្រើពេល៦៥នាទីទើបរកបាន១គ្រាប់ឈ្នះក្រុមSouth Korea ដែលគ្មានឱកាសទាត់សម្តៅទីមួយគ្រាប់សោះ។ ពួកគេត្រូវតែធ្វើការងារសកម្មណាស់ ដើម្បីបន្តក្តីសង្ឃឹមក្នុងព្រឹត្តិការណ៍នេះ។
កាលពីឆ្នាំ២០១៤ ក្រុមកូរ៉េខាងត្បូងខកខានមិនបានឈ្នះ១ប្រកួតសោះក្នុងការប្រកួតជម្រុះក្នុងពូល ហើយ៧ប្រកួតចុងក្រោយនៅWorld Cup ពួកគេមានស្ថិតិស្មើ២និងចាញ់៥លើក។
ទម្រេង់លេងបច្ចុប្បន្ន ក៏មិនល្អដែរ ដោយលេងបួនប្រកួតចុងក្រោយមិនដែលឈ្នះ ហើយចាញ់បី។ ក្រុមSouth Koreaក៏មានបញ្ហាក្នុងការរកគ្រាប់បាល់ផងដែរ ហើយមើលទៅក្រុមMexicoមានសង្ឃឹមឈ្នះច្រើនជាង៕
ទស្សន: South Korea 1-2 Mexico
Germany vs Sweden
ក្រុមGermanyកំពុងស្ថិតក្នុងស្ថានភាពលំបាក បន្ទាប់ពីចាញ់ក្រុមMexicoក្នុងប្រកួតបើកឆាកWorld Cup។ ប្រសិនបើពួកគេឈរនៅលលេខរៀងទី២ក្នុងពូល នោះពួគេនឹងត្រូវជួបជាមួយក្រុមលេខ១ក្នុងពូលE ក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយអាចជាក្រុមប្រេស៊ីល។
ក្រុមGermanyមានបញ្ហាខ្លះក្នុងជំនួបកម្តៅសាច់ដុំ ដោយចាញ់ក្រុមអូទ្រីស២-១ ហើយក្រុមអូទ្រីសនេះមិនដែលបានជាប់មកចូលលេងនៅវើលខាប់ទេ។ ៧ប្រកួតចុងក្រោយរបស់ពួកគេរកបានជ័យជម្នះត្រឹមតែ១លើកប៉ុណ្ណោះ ហើយជ័យជម្នះនោះគឺការយកឈ្នះ២-១ លើក្រុមអារ៉ាប៊ី សាអូឌី ដែលក្រោយមកចាញ់ក្រុមរុស្ស៊ី៥-០ ក្នុងជំនួបបើកឆាក។
ពួកគេអាចរកបានត្រឹម៤គ្រាប់ប៉ុណ្ណោះក្នុង៥ប្រកួតចុងក្រោយ ហើយ១គ្រាប់ក្នុងចំណោមនោះ គឺគូប្រកួតធ្វើចូលទីខ្លួនឯង។ ការខកខានមិនបានឈ្នះការប្រកួតនេះ នឹងក្លាយជាការបញ្ចប់សម្រាប់ក្រុមអាល្លឺម៉ង់ ប៉ុន្តែប្រសិនបើម៉ិកស៊ិកឈ្នះក្រុមកូរ៉េនោះ វាគ្មានអ្វីដែលត្រូវនិយាយទេ ប៉ុន្តែការយកឈ្នះនៅពេលនេះនឹងជួយឲ្យពួកគេបន្តក្តីសង្ឃឹមទៅមុខទៀត។
ក្រុមស៊ុយអែតបានប្រើពេល៦៥នាទីទើបបានយកឈ្នះក្រុមកូរ៉េខាងត្បូង ១-០ ក្នុងការប្រកួតបើកឆាក។
ជ័យជម្នះនេះបានជួយពួកគេនាំមុខក្រុមអាល្លឺម៉ង់២ពិន្ទុមុនឈានជើងចូលរួមការប្រកួតនេះ ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងក្រុមម៉ិកស៊ិក ដូច្នេះពួកគេត្រូវការប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ជាអ្វីមួយដែលគេមិនធ្លាប់ធ្វើបានចាប់តាំងពីឆ្នាំ២០០៦។
ជ័យជម្នះលើក្រុមកូរ៉េខាងត្បូងតឹងតែងមែនទែន ប៉ុន្តែពួកគេបានបង្កើតឱកាសល្អនិងស័ក្តិសមនឹងឈ្នះ៕ លីសា
ទស្សន: Germany 2-0 Sweden