Messi បានធ្លាក់ក្នុងស្ថានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ព្រោះត្រូវប្រឈមនឹងការវិលត្រឡប់ទៅស្រុកវិញ ចាប់ពីជុំដំបូងនៃការ ប្រកួត។
បន្ទាប់ពីស្នូរកញ្ចែបញ្ចប់ការប្រកួតភ្លាម Messi ឈប់និយាយស្តីដើរចេញពីតារាងដោយពុំចាប់ដៃអ្នកណា និងវិលទៅកាន់សណ្ឋាគារតែម្តង ។ លោកបានដើរឡើងត្រង់បន្ទប់លេខ ២២១របស់ខ្លួន រួចបិទទ្វារមិនចេញមកក្រៅ ។
គួរកត់សម្គាល់ថា ទន្ទឹមគ្នានោះដែរអ្នកគាំទ្ររបស់លោកបានចាប់ផ្តើមវាយកម្ទេចទូរទស្សន៍ចោល។
រហូតពេលថ្ងៃត្រង់ ស្អែកឡើងក្រោយពេលដឹងព័ត៌មានថា Nigeria បានឈ្នះគូប្រកួតដល់ទៅ 2-0 ដែលបើកផ្លូវអាហ្សង់ទីន នៅមានក្តីសង្ឃឹម ទោះបីជាគេត្រូវជួបជាមួយក្រុមជើងខ្លាំងបារាំងក៏ដោយ ។
ពេលដឹងព័ត៌មានថា Negeria ឈ្នះ Iceland ពិន្ទុ 2-0 ទើប Messi មានស្នាមញញឹមយ៉ាងស្រស់ ទោះយ៉ាងណាក៏គេនៅមានសង្ឃឹមថា នឹងអាចបន្តដំណើរចូលជុំទី២បាន ៕សូយន