មាតាជនជាតិប្រេស៊ីល១រូបបានសម្រេចសម្រាលកូនតាមធម្មជាតិ ទោះបីទារកក្នុងផ្ទៃត្រូវបានឃើញថា មិនបង្វិលក្បាលចុះ ។ តាមស្ថិតិអត្រាកើតកូនបញ្ច្រាស់គូទមកមុនគឺទាបបំផុត ។ ដោយធម្មតាពេលរកឃើញស្ថានភាពនេះ វេជ្ជបណ្ឌិតនឹងទូន្មានជម្រើសសុវត្ថិភាពសម្រាប់ទាំងម្តាយនិងកូន គឺការសម្រាលដោយវះកាត់ ។
ប៉ុន្តែស្ត្រីប្រេស៊ីលមានឈ្មោះថា Thais Reis នៅតែតាំងចិត្តសម្រាលតាមធម្មតា ដោយមិនបារម្ភពីគ្រោះថ្នាក់ ។
Thais ត្រូវបានតាមដាននៅផ្ទះ មុនពេលទៅមន្ទីរពេទ្យ
វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាន នាំ Thais ចូលក្នុងបន្ទប់សម្រាល
ក្នុងវីដេអូទារិកា Thayla កើតនៅថ្ងៃអាទិត្យមួយ នាខែ ឧសភា ឆ្នាំ ២០១៧ ។ តាមផែនការដំបូង , ម្តាយរបស់ទារិកា Thais Reis គ្រោងនឹងសម្រាលកូននៅផ្ទះ ប៉ុន្តែក្រោយពេលពិនិត្យអេកូ វេជ្ជបណ្ឌិតឃើញកូនមិនបង្វិលក្បាលចុះហេតុនេះបានទូន្មានឲ្យអ្នកស្រីគួរសម្រាលនៅមន្ទីរពេទ្យ ។ ដល់ថ្ងៃកើតដាច់ញាតិរួមនឹងគិលានុប្បដ្ឋានបាននៅប្រចាំការនៅផ្ទះជាមួយ Thais រហូតដល់ពេលមាត់ស្បូនបើក ៧ cm ទើបនាំអ្នកស្រីទៅមន្ទីរពេទ្យ ។ នៅទីនេះតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោមជំនួយរបស់វេជ្ជបណ្ឌិត ទារិកា Thayla បានប្រសូត្រចេញតាមធម្មជាតិទាំងស្រុង ដោយពុំមានអន្តរាគមន៍ពីការវះកាត់ ។
ដំណើរការកើតដ៏ពិសេសរបស់ទារិកា Thayla ។
អ្នកស្រី Thais បានជ្រើសយកការលត់ជង្គង់ដើម្បីសម្រាលកូនបានងាយស្រួលបំផុត ។
ប្តីប្រពន្ធ Thais សុភមង្គលបំផុតពេលបានបីត្រកងកូននៅក្នុងដៃ ៕