Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេព​អប្សរ​​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មាន​​រូ​ប​​រាង​​ដូច​​ស្ដ្រី​​កុល​សម្ព័ន្ធ​​ខ្មែរ​លើ​

​ចាប់តាំងពី​សម័យ​ឥណ្ឌូ​រូបនីយកម្ម​បាន​ឈាន​មកដល់ គឺ​នាំមក​នូវ​ការបោះបង់ចោល​ទម្លាប់​ស្លៀក​ប៉ឹង​របស់ ជនជាតិ​ខ្មែរលើ ដែលមាន​មរតក​តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ សម្ព័ន្ធភាព​រវាង​វប្បធម៌​ខ្មែរ​និង​កុលសម្ព័ន្ធ​ខ្មែរលើ​មាន​ភាពជិតស្និទ្ធ​នឹង​គ្នា ដែល​បាន​បន្ដ​មកទល់​សព្វថ្ងៃ រហូត​មាន​ចម្លាក់​ទេព​អប្សរា​មាន​លក្ខណៈ​ជនជាតិ​ដូច្នោះ​ដែរ​។​

​នៅលើ​ជញ្ជាំង​ប្រាសាទ​ង្គ​រ​វត្តមាន​ចម្លាក់​ស្រី​របាំ ឬ​ស្រី​ទេពអប្សរ​ជាង​១.៥០០​នាក់ គួរឱ្យ​ចង់​គយគន់​ជា​អនេក​។ ជាមួយគ្នានេះ នៅមាន​រូប​ស្ដ្រី​ទេពអប្សរ​មួយចំនួន​ដែល​ផ្ដល់​បរិយាកាស​សង្គម និង​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ​កាលពី​រយៈពេល ៨៥០ ទៅ ១.០០០​ឆ្នាំមុន សម្រាប់​ធ្វើជា​ការពិចារណា​តទៅ​។​

​រហូតមកទល់​សព្វថ្ងៃ​នេះ ការស្រាវជ្រាវ​បាន​ផ្ដោត​ជា​អាទិភាព​តែ​ទៅលើ​ផ្នែក​ស្ថាបត្យកម្ម​នៃ​ប្រាសាទបុរាណ តែប៉ុណ្ណោះ​។ ឯ​ការសិក្សា​អំពី​សម្លៀកបំពាក់​រវាង​ស្រី​ទេពអប្សរ​និង​ជនជាតិ​ខ្មែរលើ​បូ​ឌិន បានបង្ហាញ​ឱ្យដឹងថា នៅ​ខេត្តសៀមរាប​អង្គរវត្ត កាល​ដំណាក់កាល​វប្បធម៌​សម័យអង្គរ ជនជាតិខ្មែរ​នៅ​ទីនោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ ដែល​ពួកគេ​រស់នៅក្នុង​ភូមិភាគ​ឥណ្ឌូចិន​។​

​ទោះបី​ជាមាន​ទំនាក់ទំនង​ល្អ​ជិតស្និទ្ធ​រវាង​ជនជាតិខ្មែរ​នៅ​ខេត្តសៀមរាប​អង្គរវត្ត​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ យ៉ាងណាក៏ដោយ ក៏​វប្បធម៌​ទាំងពីរ​នេះ​មាន​ចំណុច​មិន​ដូចគ្នា​ទាំងអស់​នោះឡើយ​។ បញ្ហាសំខាន់​គឺ ប្រពៃណី​រវាង​ជនជាតិ​ទាំងពីរ​មាន​ភាពខុសគ្នា ត្រង់​ជនជាតិខ្មែរ​នៅ​សៀមរាប​មាន​ភាព​សម្បូរបែប និង​ការស្ថាបនា ឯ​ជនជាតិ​ខ្មែរលើ​កុលសម្ព័ន្ធ​នៅតែ​រក្សា​ប្រពៃណី​និង​ការ​ស្លៀកពាក់​មានការ​ខុសគ្នា​តិចតួច នា​សម័យ​បុ​រេ​ប្រ​វ​តិ្ដ​សាស្ដ្រ​នៅឡើយ​។​

​ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ល្អ​បែប​ខាងលើ​នេះហើយ ទើប​វិចិត្រករ​នា​សម័យ​អង្គរវត្ត​បាន​ឆ្លាក់​រូប ស្រី​ទេពអប្សរ​នៅជាប់​នឹង​ប្រាសាទអង្គរវត្ត​មាន​ល​ក្ខ​ណៈ​ដូចគ្នា​ទៅនឹង​កុលសម្ព័ន្ធ​យ៉ាង​ដូច្នោះ​ដែរ​។​

​នៅតាម​ភូមិ​ស្រុក​ដាច់ស្រយាល​នា​សម័យអង្គរ វត្តមាន​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​ពិតជា​មាន​យ៉ាង​ប្រាកដ​។ វត្ដ​មាន​នេះហើយ ទើប​ធ្វើឱ្យ​វិចិត្រករ​នៅ​ប្រាសាទ​អង្គរវត្ដ​ឆ្លាក់​រូប​ស្រី​ទេពអប្សរ​មាន​លក្ខណៈ​ដូចគ្នា​នឹង កុលសម្ព័ន្ធ​អំពី​ការ​ស្លៀកពាក់​នេះឯង​។​

​ស្រី​ទេពអប្សរ​ទាំងនេះ មានតែ​ក្រណាត់​គ្រប​កេរ្ដិ៍ខ្មាស​របស់គេ​តែប៉ុណ្ណោះ​។ ជន​ជា​ជាតិ​ខ្មែរលើ​«​ព្នង​» បាន​រក្សា​នូវ​ទំនៀមទម្លាប់​ស្លៀក​ប៉ឹង​សម្រាប់​បិទបាំង​កេរ្ដិ៍ខ្មាស​ដោយ​ទុក​ដងខ្លួន​របស់គេ​នៅ​ទទេ​គ្មាន​អាវ គ្របដណ្ដប់​ឡើយ បើទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​វ័យ​ក្រមុំ​ហើយក៏​ដោយ​។ ប៉ុន្ដែ​នៅ​សម័យ​ឥណ្ឌូ​រូបនីយកម្ម ត្រូវបាន​នាំមក​នូវ​ការបោះបង់ចោល​ទម្លាប់​ស្លៀក​ប៉ឹង​នេះ​អស់​ទៅហើយ​៕

×