ទោះជាសិច មិនមែនជារឿងចាំបាច់ចំពោះរាងកាយក្ដី តែក៏មិនអាចបដិសេធបានដែរថា បុរសៗយើងជាច្រើននៅតែត្រូវការសិចជារៀងរាល់ថ្ងៃ និងបើសិនជាមិនបានទទួលការតបស្នងក្នុងផ្នែកនេះទេ អាចនឹងហុចផលប៉ះពាល់ដល់អារម្មណ៍ រហូតធ្វើឱ្យកើតបញ្ហាផ្ទាល់ខ្លួន ឬមានបញ្ហាក្នុងជីវិតស្វាមី-ភរិយាទៀតផង។
សម្រាប់អ្នកណាដែលមើលឃើញថា រាល់ថ្ងៃនេះ សិចមិនមែនជារឿងសំខាន់នោះ ថ្ងៃនេះ “សិច និងសុខភាព” មានហេតុផលល្អៗ ដែលចង់ប្រាប់ថា តើសិចហុចផលល្អចំពោះជីវិតគូយ៉ាងណាខ្លះ ដើម្បីជួយឱ្យលោកអ្នកបាននាំយកទៅកែសម្រួល ឱ្យចូលគ្នាជាមួយជីវិតស្នេហ៍របស់ខ្លួនបានកាន់តែល្អប្រសើរឡើង មុនពេលស្នេហាបាក់បែកដួលរលំ ដោយសារតែខ្វះរឿងនេះ។
១-ជួយផ្ដល់ភាពសប្បាយរីករាយដល់ជីវិតគូ
មានគូស្នេហ៍ជាច្រើនគូ ដែលរស់នៅគ្នាយ៉ាងយូរអង្វែងមកហើយ ចាប់ផ្ដើមជួបនឹងបញ្ហាសិចនេះ ជីវិតស្នេហ៍ចាប់ផ្ដើមលែងមានភាពរស់រវើក ម្នាក់ៗគិតតែពីធ្វើការងារ លែងមានពេលវេលាចាប់អារម្មណ៍គ្នាដូចកាលពីមុន។ មូលហេតុរបស់បញ្ហា មិនមែនត្រឹមតែរឿងពេលវេលា ឬដោយសារភាពនឿយណាយធុញទ្រាន់ប៉ុណ្ណោះទេ តែបញ្ហាដែលសំខាន់ ១ទៀត គឺរឿងសិច ដែលមិនដូចពីដើម។
ដូច្នេះ សាកល្បងកែសម្រួលទង្វើ ស្វែងរកអ្វីសប្បាយៗ ធ្វើរួមគ្នា ឬរកកិច្ចកាងារណាដែលជួយពង្រឹងសេចក្ដីស្នេហាឱ្យបានឡើងវិញ និងកុំភ្លេចក្នុងការសាកល្បងឥរិយាបថ ឬក្បាច់ថ្មីៗ ដើម្បីឱ្យសិចកាន់តែមានភាពរំភើបញាប់ញ័រឡើង។ ធានាថា ទាំងអស់នោះនឹងជួយផ្ដល់នូវភាពសប្បាយ ហេបភី ឱ្យវិលត្រឡប់មករកជីវិតគូរបស់លោកអ្នកបានម្ដងទៀតយ៉ាងពិតប្រាកដ។
២-គ្មានបញ្ហារឿងជនទី៣ ឬការក្បត់ចិត្តឡើយ
រឿងសិច គឺជារឿងធម្មជាតិ ហើយអ្នកខ្លះដែលញៀន និងត្រូវការសិចរៀងរាល់ថ្ងៃផងនោះ បើសិនជាគូស្នេហ៍មិនអាចតបស្នងតម្រូវការទាំងនោះបានរាល់ថ្ងៃ ច្បាស់ជាអាចនឹងធ្វើឱ្យកើតមានទង្វើក្បត់ចិត្តគ្នា ខណៈដែលស្ត្រី នៅពេលអាយុច្រើនឡើង មានរឿងជាច្រើនដែលត្រូវធ្វើនៅក្នុងផ្ទះ និងក្រៅផ្ទះ ធ្វើឱ្យមានអារម្មណ៍នឿយណាយ រហូតកើតអាការធុញទ្រាន់សិច លែងមានតម្រូវការ ឬលែងមានចំណង់តណ្ហាតែម្ដង។ ដូច្នេះទាំង ២នាក់ គួរតែបែងចែកពេលវេលាឱ្យបានល្អ ងាកមកបំពេញសេចក្ដីសុខបន្ថែម ឱ្យជីវិតគូជាថ្មីម្ដងទៀត ព្រោះថាបើសិនកែសម្រួលរឿងនេះ បានយ៉ាងមានតុល្យភាពហើយនោះ ច្បាស់ជាជួយកាត់បន្ថយឱកាសក្នុងការកើតបញ្ហាក្បត់ចិត្ត បានយ៉ាងពិតប្រាកដ។
៣-មានទាយាទបន្តពូជ
បញ្ចប់ដោយភាពសំខាន់ ១ទៀតរបស់សិច…នៅពេលរៀបការមានជីវិតគូ ក៏ត្រូវការសាងក្រុមគ្រួសារឱ្យស្ថិតស្ថេរ និងរឹងមាំ ដូច្នេះហើយទើបត្រូវឧស្សាហ៍ព្យាយាមមើលថែទាំ និងយកចិត្តទុកដាក់គ្នាទៅវិញទៅមកគ្រប់ពេលវេលា តែបើខ្វះរឿងសិច អាចធ្វើឱ្យមានបញ្ហាជាច្រើនកើតឡើង។ ដូច្នេះ ការរួមសិច ឬការមានសិច ក៏មានចំណុចល្អក្នុងការធ្វើឱ្យជីវិតគូរបស់អ្នកទាំង២ កើតមានការបំពេញបន្ថែមដល់គ្នាច្រើនជាងមុនឡើងដែរ។
ទាំងអស់នេះហើយ គឺហេតុផលដែលធ្វើឱ្យមនុស្សជាច្រើន អាចយល់បានកាន់តែច្រើនឡើងថា តើសិចសំខាន់យ៉ាងណាចំពោះជីវិតគូ ដូច្នេះ បើមិនចង់ឱ្យក្រុមគ្រួសារមានបញ្ហា ចូរព្យាយាមបំពេញសេចក្ដីសុខបន្ថែមដល់គ្នាឱ្យបានយ៉ាងល្អ និងគ្រប់គ្រាន់ នោះអ្វីៗនឹងល្អប្រសើរបំផុតមិនខាន៕