ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ពោលគឺ ក្នុងរយៈពេលមួយសប្តាហ៍នេះ ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់បន្តទៀត។
ក្រសួងធនធានទឹក ឱ្យដឹងថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់នៃប្រទេសចិន និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង នាំឱ្យស្ថានភាព មានដូចជា ÷
១- តំបន់ទំនាបកណ្តាល :
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
២- តំបន់ខ្ពង់រាប :
- សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C
- សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C
- ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។
៣- តំបន់មាត់សមុទ្រ :
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
- នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។
ក្រសួងធនធានទឹក សូមអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN