ការគោរពបូជាចំពោះឥស្សរៈជននយោបាយម្នាក់នៅឥណ្ឌាពុំមែនជារឿងចម្លែកឡើយ ប៉ុន្តែពេលឥស្សរៈជននោះគឺជាប្រធានាធិបតីអាមេរិក វាពិតជារឿងតែ “1-0-2” ។ កសិករវ័យ ៣១ម្នាក់ ឈ្មោះ Bussa Krishna រស់នៅភូមិដាច់ស្រយាល Konne នៃរដ្ឋ Telangana ប្រទេសឥណ្ឌា ថ្លែងធ្វើពិធីគោរពបូជានៅពីមុខរូបថតប្រធានាធិបតីអាមេរិក Donald Trump ។
តាមគេហទំព័រ 9News បានមានទង្វើខាងលើ ៣ឆ្នាំមកហើយ ហើយគាត់បានប្រកាសថា ខ្លួនគោរពបូជាឯកឧត្តមប្រធានាធិបតី ព្រោះតែមានតែប្រធានាធិបតី និងពលរដ្ឋអាមេរិកទេ ដែលយល់ពីភាពមហិមា របស់ជនជាតិឥណ្ឌា ។
អ្នកភូមិកាន់តែគិតថា បុរសរូបនេះឆ្កួតនៅពេលដែលគាត់និយាយថា នឹងកសាងអារាមមួយដើម្បីគោរពបូជាលោក Donald Trump ក្នុងអំឡុង ៣-៦ខែទៀត ។ Krishna ដែលជាឈ្មោះរបស់បុរសរូបនេះ បង្កើតគណនីហ្វេសបុកមួយបានបង្ហាញការបួងសួងរបស់លោកនៅចំពោះមុខលោកប្រធានាធិបតី Donald Trump រៀងរាល់ថ្ងៃ ។ រឿងដែលស្មានពុំដល់នោះ គឺប្រជា Internet ឥណ្ឌា បែរជាគាំទ្រចំពោះទង្វើរបស់កសិករនេះយ៉ាងខ្លាំង ។ លោក Krishna នៅបានប្រកាសថា លោកទទួលបានសារអំពីព្រះរស់របស់ខ្លួន នៅថ្ងៃទី ១៩ ខែមិថុនា ក្នុងនោះលោកបានបង្ហាញបំណងឆាប់បានជួបជាមួយ Krishna ។ ទោះបីនោះពុំទាន់ត្រូវបានស៊ើបបញ្ជាក់ថា ជាសាររបស់លោកប្រធានាធិបតីអាមេរិកក្តី ប៉ុន្តែតាមលោកនោះ ប្រសិនប្រធានាធិបតីអាមេរិកមកទស្សនកិច្ចនៅឥណ្ឌា ប្រាកដជាលោកនឹកដល់ខ្លួន ៕ សូយន