សាស្រា្ដចារ្យ Nguyễn Thị Hoài ប្រធានផ្នែកឱសថនៃមហាវិទ្យាល័យឱសថសាស្ដ្រ Huế បានស្គាល់ពីដើមឈើម្យ៉ាងមានឈ្មោះ វិទ្យាសាស្ដ្រថាUvaria grandiflora Roxb ។បណ្ឌិតរូបនេះរំលឹកថា ជាយូរណាស់មកហើយធ្លាប់បានឮគ្រូឱសថបុរាណនៅតំបន់ជនជាតិតំណាលតគ្នាថា រុក្ខជាតិនេះអាចព្យាបាលជំងឺច្រើនមុខ។ ដើម្បីត្រួតពិនិត្យ គាត់បានចុះទៅកាន់ភូមិជនជាតិដើម្បីប្រមូលរុក្ខជាតិឱសថនោះយកមកធ្វើការស្រាវជ្រាវ ។
សាស្រា្ដចារ្យ Nguyễn Thị Hoài
នៅឆ្នាំ២០១២ នាតំបន់ភ្នំ អ្នកវិទ្យាសាស្ដ្ររូបនេះបានជ្រើសរើសគំរូរុក្ខជាតិឱសថ៣០ប្រភេទ រួចចំណាយពេលជាងមួយឆ្នាំដើម្បីធ្វើការវិភាគ ។តាមរយៈការស្រាវជ្រាវតាមបទដ្ឋានវិទ្យាស្ដ្របានបង្ហាញថា រុក្ខជាតិដែលមានឈ្មោះវិទ្យាសាស្ដ្រក្នុងរូបភាពខាងក្រោមមានសារធាតុដ៏មានតម្លៃដែលអាចបង្ខាំងការលូតលាស់និងកម្ចាត់បានមហារីក។
សាស្ដ្រាចារ្យរូបនេះឱ្យដឹងថា បច្ចុប្បន្នលទ្ធផលស្រាវជ្រាវកំពុងត្រូវបានអនុវត្ត ហើយវាទាមទារពេលវេលាមួយដើម្បីត្រូវបានមជ្ឈដ្ឋានវិទ្យាសាស្រ្ដអន្ដរជាតិទទួលស្គាល់។និក្ខេបបទនេះបានទទួលពានរង្វាន់សម្រាប់អ្នកវិទ្យាសាស្រ្ដនៅឆ្នាំ២០១៧៕
សូយន