Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីបង្កើនជើងហោះហើរផ្ដល់លទ្ធភាពដល់ភ្ញៀវទេសចរ និងធុរជន

ភ្នំពេញ ៖ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានជួបប្រជុំជាមួយនឹងគណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ដើ ម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ ហើយវត្តមានរបស់ប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ក៏ចង់បានការណែនាំ និងបទពិសោធន៍ល្អៗមួយចំនួនពីកម្ពុជា ដើម្បីអនុវត្ដនៅប្រទេសឡាវ ជាពិសេស គឺអភិបាលកិច្ចល្អ ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធអាកាសចរណ៍ស៊ីវិល។

គោលបំណងឡាវ គឺចង់ស្វែងយល់ពីកម្ពុជា លើការគ្រប់គ្រងអភិបាល និងអនុវត្តការងារ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗនេះ ដូចជា អាកាសយានដ្ឋានសៀមរាប, អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានផ្សេងៗទៀត ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា វិស័យអាកាសស៊ីវិលកម្ពុជា មានការរីកចម្រើន ផ្នែកចរាចរណ៍ត្រួតពិនិត្យដែនអាកាស និងមានក្រុមហ៊ុនឯកជន ជាអ្នកប្រកបអាជីវកម្ម ហេតុដូច្នេះ ភាគីឡាវ ចង់ស្វែងយល់ពីកម្ពុជា ព្រោះថា អាកាសចរស៊ីវិលឡាវ អត់ទាន់មានវិស័យឯកជន មកចូលរួមដើម្បីធ្វើការអភិវឌ្ឍនៅឡើយទេ។

ក្នុងឱកាសប្រជុំពិភាក្សាការងារនេះផងដែរ អាកាសចរស៊ីវិលកម្ពុជា-ឡាវ បាន អនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើនជើងហោះហើររវាងប្រទេសឡាវ និងកម្ពុជា ក្នុងគោលបំណង តភ្ជាប់ការហោះហើរ រវាងប្រទេសឡាវ-កម្ពុជាឡើងវិញ និងឲ្យបានច្រើនជើង។

សព្វថ្ងៃនេះ ការហោះហើររវាង កម្ពុជា-ឡាវ (ភ្នំពេញ-វៀងច័ន្ទ) មានចំនួន ៧ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Vietnam Airlines ដោយប្រើប្រាស់កូដស៊ែរ/Code share , និងសៀមរាប-ប៉ាក់សេ, លួងប្រាបាង មានចំនួន ៣ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Laos Airlines ហើយពេលនេះ កំពុងសិក្សាពង្រីកជើងហោះហើរបន្ថែម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×