ជនជាតិម៉ាឡេស៊ីជាច្រើន បាននាំគ្នាស្លុតចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយ បង្ហាញឲ្យឃើញបុរសម្នាក់ប្រៀបបាននឹងឪពុក បានយកក្មេងស្រីអាយុ ១១ ឆ្នាំ ម្នាក់ ធ្វើជាប្រពន្ធខ្លួនបែបនេះ ។
ដំបូង ពួកគេបានគិតថា ស្ត្រីជាប្រពន្ធ២នាក់ បានគាំទ្រប្តីរបស់ពួកគេ ប៉ុន្តែ បន្ទាប់ដឹងសាច់រឿងទាំងស្រុងមួយចំនួននោះ គឺបានបង្ហាញយ៉ាងច្បាស់ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ។
គេបានរកឃើញថា បុរសអាយុ ៤០ ឆ្នាំ ម្នាក់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយក្មេងស្រី ដែលសញ្ជាតិរបស់នាងនៅតែជាអាថ៌កំបាំង នៅក្នុងខែមីនា ឆ្នាំនេះ ។ បុរសនោះក៏ត្រូវបានគេគោរពយ៉ាងល្អនៅក្នុងសហគមន៍ ហើយជាលោកសង្ឃចាមផងដែរ ។ ឪពុកម្តាយរបស់នាង ដែលបានផ្តល់ការយល់ព្រម ឲ្យពួកគេក្លាយជាស្វាមីភរិយានឹងគ្នា គឺជាអ្នកចៀរជ័រកៅស៊ូ ដែលរកស៊ីជាមួយបុរសនេះផងដែរ ។
យ៉ាងណាមិញ នៅក្នុងរូបភាពរីករាលដាលទាំងនេះ វាបានបង្ហាញក្មេងស្រីម្នាក់អង្គុយជាមួយម្តាយរបស់នាង ដែលពិតជាបង្ហាញការគាំទ្រចំពោះមង្គលការនេះ ។
ពួកគេទាំងពីរបានរៀបការនឹងគ្នា នៅដើមខែមិថុនា នៅក្នុងប្រទេសថៃ ដោយគ្មានការដឹងឮពីប្រពន្ធ២នាក់ដទៃរបស់គាត់ទេ ។ ដំបូងឡើយ បន្ទាប់ពីត្រូវប្រឈមមុខ ដោយគ្មានភស្តុតាងណាមួយពីប្រពន្ធទាំងពីររបស់គាត់ៗ គាត់បានបដិសេធ និងអះអាងថា វានឹងជារឿងឆោតល្ងង់របស់គាត់ ដែលទៅរៀបការនឹងក្មេងបែបនេះ ។
ប្រពន្ធទី១ គ្រាន់តែទទួលបានភស្តុតាងមួយចំនួន នៃអាពាហ៍ពិពាហ៍នេះ ក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ទទួលបានរូបភាពអាពាហ៍ពិពាហ៍ទាំងនោះ ។ បុរសនោះក្រោយមក ពុំបានបង្ហាញខ្លួន និងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រព័ន្ធទាំងពីររបស់គាត់ នៅពេលគាត់បានការរឿងនេះបែកធ្លាយ ។ ចំណែកកូនៗរបស់គាត់វិញក៏បានរកឃើញការពិតនេះ និងសូម្បីឃើញប្រពន្ធថ្មីវ័យក្មេងនេះ ដែលតាមការពិតជាមិត្តភក្តិម្នាក់ ក្នុងចំណោមមិត្តៗភក្តិរបស់ពួកគេផងដែរ ។
Syed Amzi និយាយថា ពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើន ដែលបញ្ហាដ៏ចម្បងនោះគឺត្រង់ថាប្រពន្ធថ្មីរបស់គាត់មានអាយុទើបតែ ១១ ឆ្នាំ ហើយពួកគេមានការបារម្ភថា សិទ្ធិរបស់នាងនឹងមិនត្រូវបានការពារទេ ។ ទោះបីនាងហាក់ដូចជាយល់ដឹងអំពីការសម្រេចចិត្តនេះ ដើម្បីរៀបការជាមួយបុរសអាយុ ៤០ ឆ្នាំ រូបនេះក៏ដោយ តែនាងងាយរងគ្រោះ និងអាចត្រូវបានធ្វើអាជីវកម្មដោយភាគីមិនទទួលខុសត្រូវ ។ សិទ្ធកុមារ និងតម្រូវការកូនចៅអនាគតរបស់នាង នឹងត្រូវបានការពារផងដែរ ៕ ចន្ទី