តំបន់រមណីយដ្ឋាន Magaluf ក្នុងប្រទេសអេស្ប៉ាញ កំពុងទទួលភាពអាប់ឱនកេរ្តិ៍ឈ្មោះជាខ្លាំង បន្ទាប់ពីស្ត្រីទេសចរណ៍វ័យៗក្មេង២នាក់ បាននាំគ្នាស្រាតននលគក ដែលត្រូវបានថតបាននៅលើផ្លូវ Majorca ។
អាជ្ញាធរនៅ Magaluf បានណែនាំនូវច្បាប់ថ្មីដ៏តឹងរ៉ឹង ដើម្បីព្យាយាមលុបបំបាត់បណ្តាឥរិយាបទមិនប្រក្រតី ។ ប៉ុន្តែ វីដេអូដែលបានលិចឡើងកាលពីចុងសប្តាហ៍មុននេះ បង្ហាញឲ្យឃើញភ្ញៀវទេសចរស្រី២នាក់នេះ ហាក់មិនអើពើនឹងច្បាប់ថ្មីនេះទេ ។ អ្នកឈរមើលដែលថតស្ត្រី២នាក់នេះ ឈរនៅកណ្តាលដងផ្លូវ ដោយពុំមានសម្លៀកបំពាក់បិទបាំងកេរ្តិ៍ខ្មាស់ឡើយ ។
ប៉ូលីសនៅក្នុង Magaluf នៅពេលនេះ បានកំពុងតាមស្វែងរកស្ត្រីមិនស្គាល់អត្តសញ្ញាណទាំងពីរ ដែលបានបង្ហាញឥរិយាបទមិនសមរម្យនេះ ដើម្បីមកប្រឈមមុខនឹងការផាកពិន័យ ។
គួរបញ្ជាក់ថា កាលពីខែមុន មានក្រុមបុរសទេសចរជនជាតិអង់គ្លេស១ក្រុម ត្រូវបានចាប់ខ្លួន និងផាកពិន័យ ចំពោះហេតុផលដូចគ្នានេះ ៕ ចន្ទី