លក្ខណៈរុក្ខជាតិ : ជាចុល្លព្រឹក្ស 2-8 ម៉ែត្រ បែកមែកច្រើន ស្លឹកស្និតរួមដុះទល់ទងកូនស្លឹកតូចៗ។ផ្នែករាងសំប៉ែតវែង ជាកួរ មានគ្រាប់ច្រើន គេដាំក្នុងច្បារកាហ្វេដើម្បីយកម្លប់។ ស្លឹកខ្ចីគេបរិភោគជាបន្លែ ឬអន្លក់។ ទាំងស្លឹកខ្ចីទាំងស្លឹកចាស់ ជាចំណីគោក្របី។
កន្លែងដាំដុះ : ដាំក្នុងប្រទេសកម្ពុជា ក្បែរសំនៅដ្ឋានសម្រាប់ធ្វើរបងឈើរស់ ដោយសារវាដុះលូតលាស់លឿន។
ផ្នែកប្រើប្រាស់ : ស្លឹក
សមាសធាតុគីមី : Amino acids និង minosine ។ ហើយក៏មានសារធាតុ Tosic ដែរ។
ការព្យាបាល : ជាថ្នាំបំបាត់ការឈឺចុកចាប់។ ចំពោះបុសសត្វ ស៊ីស្លឹកកន្ធំថេតច្រើនៗធ្វើឱ្យពុល៕ សុបិន្ត