ក្មេងស្រីតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះធ្វើពុតជាជាប់ដៃក្នុងក្រឡ និងធ្វើទឹកមុខហាក់ដូចជាមែនទែន ប៉ុន្តែការពិតនាងគ្រាន់តែសំដែងដើម្បីឲ្យគេជួយសោះ។
បើតាមវីដេអូ នាងតូចម្នាក់នេះបានដាក់ក្នុងក្រឡ ហើយនាងធ្វើទឹកមុខហាក់ដូចជានាងឈឺខ្លាំងណាស់ និងចង់យំផង ប៉ុន្តែនៅពេលសមាជិកគ្រួសារនាងទៅជួយ និងបានដកដៃនាងចេញយ៉ាងស្រួល នាងបានលេងយ៉ាងសម្បាយ។
នាងមើលទៅចាប់អារម្មណ៍ក្នុងការធ្វើបែបនោះថា ហើយនាងតូចនេះក៏បន្តធ្វើលេង ដើម្បីឲ្យគេជួយនាង។
វីដេអូនេះ ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេកបុកដោយជនជាតិអេស្បាញម្នាក់ ហើយវាទទួលបានការចុចមើលរហូតដល់ ៣លានដង និងមានការចែករំលែកបន្តចំនួន ៩៣.០០០ដង៕ សុភ័ក្ត្រ
ចង់ដឹងក្មេងស្រីតូចនេះសំដែងដូចពិតៗយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖