ឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តល្អបំផុតរបស់មនុស្ស ដោយសារតែវាមានភាពស្មោះត្រង់ជាមួយនឹងម្ចាស់។ ឆ្កែខ្លះហ៊ានប្រថុយជីវិតខ្លួនឯងដើម្បីការពារម្ចាស់ពីគ្រោះថ្នាក់ផង ហើយរឿងនេះបានកើតឡើងទៅលើបុរសម្នាក់ឈ្មោះ Achy Wijaya ដែលឆ្កែរបស់គាត់បានលះបង់ជីវិតដើម្បីការពារគាត់។
លោក Achy Wijaya រស់នៅក្នុងតំបន់ Merauke ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី។ គាត់បាននិយាយថា មួយថ្ងៃមុនពេលមានរឿងអាក្រក់កើតឡើង ឆ្កែរបស់គាត់ព្រុសពេញមួយយប់មិនព្រមឈប់សោះ។
គាត់គិតថា ឆ្កែនោះព្រុសខ្លាំងទំនងដោយសារវាឃើញឆ្មា ឬសត្វដទៃប៉ុណ្ណោះ។ នៅយប់ដដែល នៅពេលឆ្កែគាត់ឈប់ព្រុស គាត់ក៏បានទៅចូលដេក។
នៅថ្ងៃបន្ទាប់ រឿងរំជួលចិត្តបានកើតដោយ នៅពេលគាត់ឃើញឆ្កែរបស់គាត់ដេកនៅលើឥដ្ឋ ដោយសារតែមានគេបំពុលវា។ គាត់ទើបដឹងថា នៅយប់នោះឆ្កែរបស់គាត់ព្រុសមិនឈប់ ដោយសារតែមានចោរប៉ងចូលក្នុងផ្ទះរបស់គាត់។
គាត់និយាយទៀតថា គាត់ចង់យកវាទៅឲ្យពេទ្យសត្វពិនិត្យណាស់ ប៉ុន្តែពួកយើងរស់នៅទីក្រុង Papua ហើយពេទ្យសត្វនៅទីនោះធ្វើការពិនិត្យ និងព្យាបាលតែសត្វក្នុងកសិដ្ឋានប៉ុណ្ណោះ។ ម្យ៉ាងទៀតវាគឺថ្ងៃអាទិត្យផង ដូច្នេះកន្លែងពេទ្យសត្វគេមិនធ្វើការនោះទេ។
គាត់បញ្ជាក់ថា គាត់បានព្យាយាមបណ្តេញជាតិពុលចេញ ដោយឲ្យវាផឹកទឹកដោះគោះ ប្រេង និងទឹកដូងជាដើម ប៉ុន្តែវាមិនបានផលសោះ។
ឆ្កែដ៏ស្មោះត្រង់នឹងម្ចាស់នោះ ក៏មាមហូរទឹកភ្នែកផងដែរ ដែលនោះវាបញ្ជាក់ថា វាមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ដើម្បីចាកឆ្ងាញពីម្ចាស់របស់វា៕ សុភ័ក្ត្រ