បរិយាកាសនៅកន្លែងធ្វើការគឺជារឿងសំខាន់ដែលទាក់ទងទៅនឹងអារម្មណ៍របស់បុគ្គលិក។ បើបរិយាកាសនៅបន្ទប់ធ្វើការមានភាពរញ៉េរញ៉ៃ វាប្រហែលជាអាចធ្វើឲ្យអ្នកធ្វើការមានភាពតានតឹងផងដែរ។ ផ្ទុយទៅវិញ បើបន្ទប់ធ្វើការមានភាពសណ្តាប់ធ្នាប់ និងបរិយាកាសស្រស់ស្រាយអ្នកធ្វើការក៏នឹងមានអារម្មណ៍ល្អទៅតាមនោះដែរ។
ខាងក្រោមនេះ CEN នឹងបង្ហាញពីរបៀបខ្លះៗក្នុងការរៀបចំកន្លែងធ្វើការ ឲ្យមានហុងស៊ុយល្អ។
*លុបបំបាត់ភាពរញ៉េរញ៉ៃចេញ និងរៀបចំវាអោយបានស្អាត ។
*ដាក់តុធ្វើការនៅកន្លែងណាដែលយើងអាចមើលឃើញទ្វារចូលច្បាស់ និងនៅអោយឆ្ងាយបន្តិច ។
*ដាក់តាំងរូបភាពសិល្ប: រូបផ្កា និងរូបភាពផ្សេងៗដែលបង្ហាញពីបំណងរបស់អ្នកក្នុងការសំរេចវា នៅថ្ងៃអនាគត។
*ប្រើប្រាស់ព៌ណហុងស៊ុយ ដូចជាព៌ណលឿង ទឹកក្រូចស្រាល បៃតងស្រាល និងខៀវជាដើម ទាំងនេះសុទ្ឋតែជាព៌ណនាំហុងស៊ុយនៅក្នុងបន្ទប់ធ្វើការ ។
*ដាក់តាំង ឬដំឡើងវត្ថុដែលអាចជួយកាត់បន្ថយស្ត្រេស ដូចជាគ្រឿងសង្ហារឹមធ្វើជារូបសត្វ មច្ឆា…និងដាក់ម៉ាស៊ីនចាក់តន្ត្រីជាដើម
* មានដាំរុក្ខជាតិតូចៗលម្អខ្លះ ឬមានទូរដាក់ចិញ្ជឹមត្រីជាដើម៕ សុភ័ក្ត្រ