Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជឿ​ទេ​ថា កាមេរ៉ា​ត្រូវ​ក​ម្អែ​រ​ភ្នំភ្លើង «​លេប​» បាត់ ពេល​រកឃើញ​វិញ Clip ថត​តែ​១-០-២ នេះ​នៅ​ប្រតិបត្តិការ​បាន​

​វា​ពិតជា​ភ​ព្វ​សំណាង​ដ៏​កម្រ ដែល​កាមេរ៉ា​ថត​ក្រោយពី​ធ្លាក់ចុះ​ត្រូវ​ចរន្ត​ក​ម្អែ​រ​ភ្នំភ្លើង​គួច​យកទៅ ហើយ​ពេល​រកឃើញ​វិញ​នោះ ម្ចាស់​របស់​វា​បានទទួល​នូវ Clip ដែល​វា «​ស្វ័យ​ថត​» ដ៏​អស្ចារ្យ​មួយ ។​

Eric Storm ជា​អ្នក​ងប់​ង​ល់​នឹង​ដំណើរ​ផ្សងគ្រោះថ្នាក់ បានធ្វើ​ដំណើរ​ទៅកាន់​កំពូលភ្នំ​ភ្លើង​មួយ​នៅ​ហា​វ៉ៃ អាមេរិក ដើម្បី​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦ ។ នាទី​នោះ លោក​បាន​ប្រើ​កាមេរ៉ា​ភ្ជាប់​លើ​ខ្លួន​បំណង​ផ្តិត​យក​ខណៈពេល​ដ៏​អស្ចារ្យ គ្រាក​ម្អែ​រ​ភ្នំភ្លើង​ខ្ជាក់​ចេញពី​មាត់​របស់​វា ។​

​ចៃដន្យ អំឡុងពេល​កំពុង​ថត កាមេរ៉ា​របស់លោក​បាន​ធ្លាក់​ចុះទៅ​ជ្រលង​ភ្នំ​មួយ ហើយ​បន្ទាប់​មកវា​ត្រូវ​ខ្សែក​ម្អែ​រ​ភ្លើង​លេប​ត្របាក់​បាត់ ។ Erik នឹកស្មានថា កាមេរ៉ា​នេះ​នឹង​ឆេះ​ខ្លោច​អស់ តែ​ស្មាន​ពុំ​ដល់​ថា​ពេល​លោក​បំបែក​កំណក​ខាងក្រៅ​ចេញ នោះ​កា​មេ​រ៉​នៅ​អាច​… ប្រើប្រាស់​បាន ។​

​ភ​ព្វ​សំណាង​ដ៏​កម្រ​នេះ​ធ្វើ​ឲ្យ Erik ទទួលបាន​នូវ​ទិដ្ឋភាព​ដ៏​មានតម្លៃ ពី​អំឡុង​ពេលមុន​កាមេរ៉ា​ត្រូវ «​លេប​» ។ លោក​ពោលថា «​កាមេរ៉ា​របស់ខ្ញុំ​ត្រូវ​ក​ម្អែ​រ​ភ្នំភ្លើង​លេប​យក​បាត់​! ។ ក្រោយមក ខ្ញុំ​រកឃើញ ហើយ​ប្រ​ញញួរ​សំរាប់​អ្នក​ភូ​កូ​ព្ភ​សាស្ត្រ​មក​បំបែក​កំណក​ជាប់​ខាងក្រៅ ដើម្បី​ទាញយក​កាមេរ៉ា​ចេញ ។ ស្មាន​ពុំ​ដល់​សោះ​ថា កាមេរ៉ា​នេះ​នៅ​អាច​ប្រើប្រាស់​បាន​ទៀត​!» ។​

​ទោះបី​លោក​ថត​វា តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ ទើប​បង្ហោះ​ផ្សាយ​អំឡុងពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ហើយ​ទទួលបាន​ការចូល​ទស្ស​នា​ដ៏​ច្រើន ។​

Erik ពោលថាៈ វា​ពិតជា​រឿង​អច្ឆរិយៈ ដោយសារ​វា​ទ្រាំទ្រ​កម្តៅ​បាន​ខ្លាំង​បែបនេះ​នោះ​! ៕

×