Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីបំផុត​! ព្រះ​តេជគុណ ចាន​ដា​រ៉ា ចេញ​វីដេអូ​សុំទោស​មហាជន​ហើយ ចំពោះ​ការ​ទស្សន៍ទាយ «​ភ្លាត់ស្នៀត​» របស់ខ្លួន​ប្រមាថ​លើ​ជីវិត​ក្មេង​រងគ្រោះ​ទាំង​១៣​នាក់​

​កាលពី​ចុង​សប្តាហ៍​មុននេះ ព្រះ​តេជគុណ ចាន​ដា​រ៉ា គង់នៅ​វត្ត​សារាវ័ន្ត ដែល​បានចេញ​វីដេអូ អះអាង​យ៉ាង​ជឿជាក់ថា ក្មេងៗ​និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ​ទាំង​១៣​នាក់ បាន​ស្លាប់​ទាំង​អស់ហើយ បន្ទាប់ពី​ចូលក្នុង​រូងភ្នំ Tham Luang បាន​ប្រហែល ៣ ម៉ោង ប៉ុណ្ណោះ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង​យក «​របស់គេ​» ដែលជា​របស់​អ្នកតា​ភ្នំ​…​ព្រាយ​បិសាច​ឃុំគ្រង​នៅ​ទីនោះ ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង ចំពោះ​ការ​ហ៊ាន​អះអាង​ប្រមាថ​ជីវិត​របស់​ក្មេងៗ​ទាំងនោះ ដោយ​គ្មាន​ការពិចារណា​បែបនេះ ។​

​ប៉ុន្តែ បន្ទាប់ពី​ព្រះសង្ឃ​អង្គ​នេះ​ធ្វើការ​អះអាង (​តាម​ការ​ទស្សន៍ទាយ​) ពុំបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ក្មេងៗ​ដែល​បាន​បាត់​ខ្លួន​ទាំង​១៣​នាក់ ត្រូវបាន​រកឃើញ​កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ដោយ​ក្រុម​អ្នក​មុជទឹក​អង់គ្លេស ។ រឿងនេះ បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​ជាច្រើន​ផ្ទុះ​កំហឹង នឹង​ព្រះសង្ឃ ចាន់​តារា យ៉ាងខ្លាំង ដែល​រហូត​ធ្វើ​ឲ្យ​លោក ផែង វណ្ណៈ ទ្រាំ​ពុំបាន លោក​ក៏បាន​ចេញ​វីដេអូ​នៅ​ព្រឹក​មិញ ដើម្បី​ឲ្យ​លោកសង្ឃ​អង្គ​នេះ ចេញ​វីដេអូ​សុំទោស ចំពោះ​មហាជន​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។​

​តប​តាម​ការ​សំណូមពរ​ឲ្យ​សុំទោស​ជា​សាធារណៈ​របស់ ផែង វណ្ណៈ ក៏ដូចជា​រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​នៅលើ​បណ្តាញ​សង្គម នៅថ្ងៃនេះ​ផងដែរ ព្រះសង្ឃ ចាន​ដា​រ៉ា ក៏​បានចេញ​វីដេអូ​ក្រាប​សុំទោស ដោយ​ថ្វាយបង្គំ​ដល់​ព្រះសង្ឃរាជ​ទាំងពីរ​គណៈ​, ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល អ​ធ្រា​ស្រ័យ​អភ័យទោស​ដល់​ខ្លួន​លោក​ផង ក៏ដូចជា​ក្មេងៗ​រងគ្រោះ​ទាំង​១៣​នាក់ និង​ឪពុកម្តាយ​របស់​ពួកគេ និង​រាជរដ្ឋាភិបាល​ថៃ​ផងដែរ ដោយសារតែ​ខ្លួន​មើល​ហោរាសាស្ត្រ​នេះ «​ភ្លាត់​» ដែល​ខ្លួន​មើល​តាម​ក្បួន​បូរាណ​ចេះ​ចាំ​មក​ខ្លះ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បែបនេះ ៕ ឧ​ត្ត​ម​

×