តើអ្នកធ្លាប់ដែលដឹងឬអត់ថា ទូរទឹកកក ឬទូរក្លាស្សេកកអាចផ្ទុះបាន? ការផ្ទុះភាគច្រើនដែលទាក់ទងទៅនឹងទូរទឹកកក ឬទូរក្លាស្សេ កក មិនមែនដោយសារតែវាមានគុណភាពអន់ ឬមានបញ្ហាឆ្លងចរន្តអគ្គិសនីនោះទេ ប៉ុន្តែការផ្ទុះកើតឡើងដោយសារតែការដាក់របស់នៅក្នុងនោះ។
តើវាអាចមានគ្រោះថ្នាក់ដែលឬទេ ប្រសិនជាយើងផ្ទុកតែអាហារនៅក្នុងទូរទឹកកក ឬទូរក្លាស្សេកក? ពិតណាស់ មានរបស់យ៉ាងតិច៣យ៉ាងដែលអាចបណ្តាលឲ្យផ្ទុះបាន ប្រសិនជាយើងផ្ទុកវាក្នុងទូរក្លាស្សេ កក ហើយក្នុងចំណោមនោះ មានរបស់ ២យ៉ាងជាភេសជ្ជៈ។
ខាងក្រោមនេះជារបស់ ៣យ៉ាងដែលអ្នកមិនគួរដាក់ក្នុងទូរក្លាស្សេ កក ព្រោះវាបណ្តាលឲ្យផ្ទុះបាន ៖
១. ភេសជ្ជៈដែលមានសារធាតុកាបូណាត (Carbonated drinks)
ភេសជ្ជៈមានផ្ទុកសារធាតុកាបូណាត ជាពិសេសនៅក្នុងទឹកក្រូច (Coke, Sprite, Pepsi) ជាដើម ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនជាអ្នកទុកវាក្នុងទូរក្លាស្សេកក។ វាអាចនឹងផ្ទុះបានគ្រប់ពេល នៅពេលវាកកខ្លាំង។
២. ទឹកកកស្ងួត (Dry ice)
ដូចនឹងភេសជ្ជៈមានជាតិកាបូណាតដែរ ទឹកកកស្ងួតជាទូទៅមានភាពរឹង ដែលផ្ទុកទៅដោយកាបូនឌីអ៊ុកស៊ីត។ ជាធម្មតា ទឹកកកស្ងួត ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតជាផ្សែងអ័ព្ទ ដែលយើងអាចឃើញត្រូវគេប្រើនៅតាមរោងគុន និងការប្រគំតន្ត្រីជាដើម។
៣. ស្រា និងវត្ថុរាវដែលដុតឆេះ
ស្រា គេអាចយកវាទៅដាក់ក្នុងទូរក្លាស្សេ ដើម្បីឲ្យវាបានកកឆាប់ ប៉ុន្តែត្រូវប្រុងប្រ័ត្ន ចំពោះការយកវាទៅដាក់ក្លាស្សេចោលទាំងមិនបើកគម្រប ព្រោះសម្ពាធ និងការរីករបស់វត្ថុរាវទាំងនោះអាចបង្កឲ្យមានការផ្ទុះបាន។ និយាយរួមកុំយកវាដាក់ក្នុងទូរក្លាស្សេកក៕ សុភ័ក្ត្រ
ប្រភព៖ Good Times