Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ដើមរដូវ​កាល​តាម​ធម្មជាតិ​ទោះបី​មាន​តម្លៃ​ថ្លៃ​យ៉ាងណា​ក៏​ជនជាតិ​ជប៉ុន​ដណ្តើម​គ្នា​ទិញ​ដែរ មូលហេតុ​ផ្តើមចេញពី​ជំនឿ​ចម្លែក​មួយ​

​ក្នុង​ទស្សនៈ​របស់​ពលរដ្ឋ​ជប៉ុន អាហារ​ដើមរដូវ​កាល​តាម​ធម្មជាតិ ត្រូវបាន​ចាត់ទុក​ជា​កំពូល​អាហារ ។​

​ធម្មតា​ក្នុង​១​ឆ្នាំៗ បន្លែ​ផ្លែឈើ ។​ល​។ តែង​មាន​រដូវ​កាល​ផ្តល់​ផល​ខុសៗ​គ្នា ។ ប្រសិនបើ​គេ​ពុំ​បាន​បរិភោគ​អាហារ​មួយ​ណា​នោះ​ដែល​នៅ​ដើមរដូវ​ពលរដ្ឋ​ជប៉ុន​នឹង​ចងចាំ​ដើម្បី​រដូវ​ក្រោយ ឆ្នាំ​ក្រោយ​គេ​ត្រូវតែ​ទិញ​យក​មក​បរិភោគ​ឲ្យបាន ។​

​បន្លែ ផ្លែឈើ ផល​នេសាទ ដែល​ល្អ​បំផុត​គឺ​នៅ​ដើមរដូវ​នេះឯង ។​

​ពលរដ្ឋ​ជប៉ុន​មាន​ពាក្យ​មួយ​និយាយថា “hatsumono shichi juu go nichi – 初物七十五日” ការទិញ​អាហារ​ដើមរដូវ​កាល​ធម្មជាតិ​របស់​វា​មក​បរិភោគ ក្នុង​មួយ​ឆ្នាំ​នឹង​អូសបន្លាយ​អាយុ​បាន ៧៥​ថ្ងៃ ។ ជំនឿ​បែប​នេះ​របស់​ជនជាតិ​ជប៉ុន ពិតជា​ចម្លែក​ព្រោះ​តែ​វា​ផ្តើមចេញ​ពី​អ្នកទោស​ប្រហារជីវិត​ម្នាក់​នា​ជំនាន់ Edo ។​

​តាម​រឿងតំណាល​តៗ​គ្នា​មក​ឲ្យដឹងថា នា​ជំនាន់​នោះ​មាន​មនុស្ស​ម្នាក់​ត្រូវ​ចាប់​ដាក់គុក ហើយ​កាត់ទោស​ប្រហារជីវិត ប៉ុន្តែ​គេ​បានអនុញ្ញាត​ផ្តល់​ឲ្យ​ចុង​ក្រោយ​នូវ​អាហារ​តាម​សំណូមពរ របស់​អ្នកទោស ។ អ្នកទោស​ប្រហារជីវិត​រូប​នោះ​ដោយ​ពុំ​ចង់​ស្លាប់​ទើប​គាត់​រក​វិធី​អូសបន្លាយ​ពេល មុខម្ហូប​ដែល​គាត់​សំណូមពរ សុទ្ធសឹង​ជា​បន្លែ ផ្លែឈើ ដែល​ខុសរដូវ​កាល ហេតុ​នេះ​ពួក​ទាហាន​ដើរ​រុករក​គ្រប់​ទីកន្លែង​ក៏​ពុំ​អាច​រកបាន ។ ដូច្នេះ​ត្រូវ​រង់ចាំ​រហូតដល់​ដើម​រដូវ​កាល​ក្រោយ ទើប​អាច​រក​អាហារ​ដែល​បុរស​នោះ​សំណូមពរ​បាន ។ ផ្តើម​ចេញពី​នោះ មក​ក៏​កកើត​ជា​ទស្សនៈ​ស្តីពី​ការ​បរិភោគ​អាហារ​ដើម​រដូវ​កាល និង​បន្លាយ​ជីវិត​បាន ៧៥​ថ្ងៃ​ទៀត ។​

​ក្រៅពី​នោះ​គេ​ក៏​មាន​ជំនឿ​ថា បែបនេះ​នៅ​បាន​នាំមក​នូវ​ភ័ព្វសំណាង និង​សុភមង្គល ។ អាហារ​ដើមរដូវ​កាល តែង​ស្រស់​ឆ្ងាញ់ ផ្ទុក​សារធាតុ​បំប៉ន​ច្រើន​បំផុត ។ រដូវ​កាល​ណា​បរិភោគ ផល​នៃ​រដូវ​នោះ ក៏​មានន័យថា មនុស្ស​សម្រប​ខ្លួន​នឹង​ធម្មជាតិ វា​នឹង​ជួយ​បង្កើន​ការ​ធន់​នឹង​ជំងឺ​សុខភាព​មាំមួន ហេតុនេះ​អាយុ​ក៏​វែង​ដែរ ។​

Japanese girl digging potato (1 years old)

​ពលរដ្ឋ​ជប៉ុន​នៅ​ជឿថា ពេល​បរិភោគ​អាហារ​ដើម​រដូវ​កាល ពួកគេ​ត្រូវ​អង្គុយ​បែរ​ទៅ​ទិស​ខាងកើត ហើយ​ត្រូវ​បរិភោគ​បណ្តើរ​សើច​បណ្តើរ ដែល​តាម​ពួក​គេ​នេះ​គឺជា​ការបង្ហាញ​អំណរគុណ​ចំពោះ​បុព្វការី​ជន​ផងដែរ ៕ ចន្ទ្រា​

×