ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឲ្យដឹងថា វិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា វិញ្ញាសារប្រឡងនៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ត្រូវបានកំណត់ គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕ ដោយ៖កូឡាប