Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប បង្ហាញ​ពី​កាលបរិច្ឆេទ និង​ទីតាំង​សម្រាប់​ការហែក្បួន​ឃោសនាបោះឆ្នោត របស់​គណបក្ស​ចំនួន ១០ ក្នុង​យុទ្ធនាការ​ឃោសនា​២១​ថ្ងៃ​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​បញ្ជីរាយនាម​គណបក្សនយោបាយ ដេល​បាន​ជុនដំណឹង​ស្តី​ពី​ការឃោសនា ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ បញ្ជី​ហែ​ក្បួន ដែល​បង្ហាញ​ដោយ​គ​.​ជ​.​ប ៖

១.​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧​ខែកក្កដា ទីតាំង​ឃោសនា​។ កោះ​ពេជ្រ​និង​ង​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ដែល​មាន​កម្លាំង​ចូលរួម​ចំនួន​៦០.០០០​នាក់ ក្នុង​នោះ​រថយន្ត ១.៧២០​គ្រឿង ម៉ូតូ​១៤.៤០០​គ្រឿង​។

២.​គណបក្ស​ហ្វុន​ស៊ីនប៉ិច នៅ​ថ្ងៃ​ទី​៧​ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្កាត់​ជ្រោយចង្វា ហើយ​បញ្ចប់​នៅ​ធនាគារជាតិ ផ្លូវ​ហាណូយ ដែល​មាន​សមាជិក​ចំនួន​២.០០០​នាក់ រថយន្ត​តូច​៤០​គ្រឿង រថយន្ត​កូរ៉េ ៨០​គ្រឿង និង​ម៉ូតូ​៥០០​គ្រឿង​។

៣.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៧​ខែកក្កដា ហែរ​ក្បូន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ មាត់ទន្លេ ដែល​មាន​កម្លាំង​ចូលរួម​ចំនួន​១៥.០០០​នាក់ រថយន្ត​តូច​ធំ​៣០០​គ្រឿង ម៉ូតូ​៤.០០០​គ្រឿង​។

៤.​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃ​ទី​៧​ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្កាត់​ទន្លេបាសាក់ ហើយ​បញ្ចប់​ស្នាក់នៅ​គណបក្ស​ទន្លេបាសាក់ កម្លាំង​ចូលរួម​៣០០​នាក់ រថយន្ត​២០​គ្រឿង និង​ម៉ូតូ​២០០​គ្រឿង​។

៥.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ទី​៧​ខែកក្កដា ហែរ​ក្បូន​ចេញពី​ផ្ទះ​លោក​ញ៉ឹក ប៊ុនឆៃ ឈប់សម្រាក​អាហារ​ថ្ងៃត្រង់ នៅ​ជើងឯក ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស ប៉ុន្តែ​គណបក្ស​នេះ​មិន​បាន​ប្រាប់​ពី​ចំនួន​កម្លាំង​សមាជិក​ចូលរួម​ហែរ​នោះទេ​។

៦.​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២​ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស ដែល​មាន​សមាជិក​ចំនួន​១៥០​នាក់ រថយន្ត​២​គ្រឿង ម៉ូតូ​កង់​បី​២​គ្រឿង ម៉ូតូ​៥០​គ្រឿង​។

៧.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស សង្កាត់​គោក​ឃ្លាំង មាន​សមាជិក​ចំនួន​១.០០០​នាក់ រថយន្ត​១០០​គ្រឿង ម៉ូតូ​កង់​បី​១០០​គ្រឿង ម៉ូតូ​៥០០​គ្រឿង​។​

៨.​គណបក្ស​ខ្មែរ​តែមួយ នៅ​ថ្ងៃ​ទី​១១​ខែកក្កដា ហែរ​ក្បូន​ចេញ​ពី​ទី​ស្នាក់​គណបក្ស សង្កាត់​ច្រាំង​ចំរេះ​២ មាន​សមាជិក​ចំនួន​១០០​នាក់ រថយន្ត​២​គ្រឿង ម៉ូតូ​កង់​បី​៣​គ្រឿង ម៉ូតូ​៤០​គ្រឿង​។​

៩.​គណបក្ស​ធម្មាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៦​ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស ហើយ​បញ្ចប់​នៅ​ជ្រោយចង្វា មាន​សមាជិក​ចំនួន​១៦៨​នាក់ រថយន្ត​១០​គ្រឿង ម៉ូតូ​កង់​បី ១០​គ្រឿង និង​ម៉ូតូ​៤០​គ្រឿង ។

១០.​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ហែរ​ក្បូន​ចេញពី​ទីស្នាក់ការ​គណបក្ស សង្កាត់​ទន្លេបាសាក់ បញ្ចប់​នៅ​ក្រុង​តាខ្មៅ មាន​សមាជិក​ចំនួន​៣០០​នាក់ រថយន្ត​២០​គ្រឿង ម៉ូតូ​២០០​គ្រឿង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×