កណ្តាល ៖ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនប្រភេទ(ម៉ាទឹកកក) ដោយឃាត់ជនសង្ស័យពីរនាក់ នៅថ្ងៃសុក្រទី៦ខែ កក្កដាឆ្នាំ ២០១៨ វេលាម៉ោង ១និង៣០នាទី ស្ថិតនៅចំនុចភូមិលេខ១(ក)ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ១- ឈ្មោះ ជាម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករផ្សារដែក ទីកន្លែងកំណើតភូមិ ត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ២- ឈ្មោះ សុង រ៉ា ហៅ សិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច។ នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើ សមត្ថកិច្ចប៉ុស្តិ៍រនគរបាលរដ្ឋបាលស្វាយរលំ បានសហការជាមួយកម្លាំងប្រជាការពារភូមិលេខ១ (ក)
ឃុំស្វាយរលំ ល្បាត ក្នុងភូមិសាស្ដ្រ ហើយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋល្អ ថាមានករណីប្រើប្រាស់គ្រឿងញៀន នៅ ចំនុចផ្ទះជួលនៅភូមិលេខ១(ក) ឃុំស្វាយរលំ ភ្លាមនោះ កម្លាំងយើងបានធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន ៥ កញ្ចប់តូចនៅក្នុងបន្ទប់ជួល របស់ជនសង្ស័យទាំង ២នាក់ និងបាននាំខ្លូនជនសង្ស័យទាំង២នាក់ខាងលើមក ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ជាម សារ៉ាត់ បានសារភាពថា គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៥កញ្ចប់ ខាងលើខ្លួន ពិតជាបានទិញពីមនុស្សប្រុស ម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល ១៦ឆ្នាំ នៅម្ដុំ ចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ជាមួយ ឈ្មោះ សុង រ៉ា ហៅ សិត ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕ ដោយ៖បញ្ញាស័ក្តិ