រឿងរ៉ាវពីការបាត់ស្រមោលសូន្យឈឹងរបស់មនុស្សប្រមាណ ២.០០០នាក់ នៅភូមិចម្លែកមួយឈ្មោះ Inuit ក្បែរបឹង Anjikuni ប្រទេសកាណាដា មុននេះជិត ៩០ឆ្នាំ នៅតែជាអាថ៌កំបាំងមួយគ្មានចម្លើយ ។
រឿងរ៉ាវគឺនៅយប់ដ៏ត្រជាក់មួយ ចុងឆ្នាំ ១៩៣០ ឈ្មួញជួញរោមសត្វម្នាក់ឈ្មោះ Joe Labelle បានដើរឆ្ពោះទៅកាន់ភូមិនេះបំណងរកកន្លែងសម្រាក១យប់ គាត់ធ្លាប់ឈៀងចូលភូមិនេះច្រើនដងមកហើយ ហើយពិតជាចម្លែកចិត្តនៅយប់នោះវាស្ងាត់ចម្លែក ។ គាត់ដើរកាន់តែចូលជ្រៅទៅក្នុងភូមិអ្វីៗហាក់ដូចជាប្លែកមែនទែន ខ្ទមទាំងឡាយគ្មានមនុស្សម្នាក់ ខណៈពេលក្នុងចង្ក្រាននៅមានម្ហូបអាហារ សម្លៀកបំពាក់ព្យួររណេងរណោង កាំភ្លើងបាញ់សត្វរបស់ពួកគេ ក៏នៅបញ្ឈរក្បែរជញ្ជាំង គាត់រត់ចុះរត់ឡើង គិតថានឹងជួបមនុស្សណាម្នាក់ ប៉ុន្តែគ្មានអ្វីក្រៅពីភាពស្ងាត់ជ្រងំឡើយ ។
ការបាត់ស្រមោលមនុស្ស ២០០០នាក់ នៅពេលនេះជាតែជាអាថ៌កំបាំង។
គាត់ចាប់ផ្តើមភ័យស្លន់ស្លោរ ហើយរត់គេចចេញពីភូមិនេះយ៉ាងលឿន លោកក៏ឆ្លៀតចូលទៅរាយការណ៍ប្រាប់ប៉ូលិស ពេលដែលប៉ូលិសភូមិន្ទកាណាដា (RCMP) ទទួលបានរបាយការណ៍ប៉ុន្មានក្រោយមក គេក៏ទៅដល់ភូមិនោះ ។ លោក Labelle បានអង្គុយរៀបរាប់ហេតុការណ៍ដែលគាត់ជួបប្រទះប្រាប់ប៉ូលិស ។ គួររំលឹកថា ពេលលោកទៅកាន់ទីនោះជាមួយកូនប្រុស ២នាក់ ។ លោកក៏មិនភ្លេចបញ្ជាក់ប្រាប់ប៉ូលិសថា នៅខណៈពេលនោះគាត់បានឃើញវត្ថុចម្លែកមួយដែលប៉ែលប៉ោលនៅលើមេឃ ហើយវាតែងប្តូរសណ្ឋានពេលធ្វើចលនា ។
គ្រួសារជនជាតិ Inuit បានចូលទៅក្នុងភូមិ ។
មិនយូរប៉ុន្មានក្រោយមកពួកគេបានឃើញផ្នូរទាំងឡាយនៅវាលកប់សាកសពមានការជីកកកាយ ហើយពុំមានឃើញមានមឈូសណាមួយឡើយ ។ ធម្មតាពួកគេតែងយកថ្មតម្រៀបនៅជុំវិញផ្នូរ ហើយរបងផ្នូរទាំងនោះពុំមានអ្វីប្រែប្រួលឡើយ មានន័យថា ពុំមានសត្វមកកកាយយកសាកសពឡើយ ។
រឿងរ៉ាវកាន់តែចម្លែកឡើង គ្រាដែលគេរកឃើញឆ្កែ ៧ក្បាល ត្រូវបានកប់ក្នុងព្រិល ។ ក្រោយការពិនិត្យឃើញថា មូលហេតុដែលវាងាប់គឺអត់ឃ្លាន ក្នុងពេលដែលតាមផ្ទះក្នុងភូមិនោះអាហារស្តុកទុកពេញៗចង្ក្រាន ។ ក្នុងកំណត់ហេតុប៉ូលិសពេលនោះនៅមានលើកឡើងថា អំឡុងពេលដែលពួកគេស៊ើបអង្កេតភូមិនោះ ក៏ឃើញមានពន្លឺពណ៌បៃតងយ៉ាងចម្លែកនៅឯជើងមេឃ ។
ដោយពុំរកឃើញតម្រុយអ្វីទៀត ពួកគេក៏វិលត្រឡប់មកវិញ ។ ២ សប្តាហ៍ក្រោយមក ផ្អែកតាមលទ្ធផលវិភាគ បន្លែផ្លែឈើ ត្រូវបានដាំស្លក្នុងឆ្នាំងដែលបន្សល់ទុកបញ្ជាក់ថា អ្នកភូមិទាំងនោះ បានបាត់ស្រមោលតាំងពី ២ខែមុនម្លេះ ។ ចំណែកមូលហេតុដែលពួកគេហាក់ដូចជា ហោះហើរទៅបាត់នោះ ពុំអាចបញ្ជាក់បានរហូតទល់ពេលនេះ ៕ ចន្ទ្រា