គួប្រកួត៖
Sweden vs England (21:00)
Russiavs Croatia (01:00)
វិភាគ
Sweden vs England
England ជួបការតឹងតែងជាថ្មីទៀតពេលពួកគេប្រឈមមុខជាមួយក្រុមកូឡុំប៊ីកាលពីយប់ថ្ងៃអង្គារ។ គ្រាប់បាល់របស់ Harry Kane ល្មមនឹងជួយឲ្យពួកគេឈ្នះ១-០ ប៉ុន្តែក្រុមកូឡុំប៊ីតាមស្មើនៅតង់ទី២ជិតចប់ការប្រកួត។
ក្រុមទាំងពីរមិនអាចរកបានគ្រាប់បាល់បន្ថែមទេ ហើយពួកគេឈានជើងចូលដល់ដំណាក់កាលទាត់បាល់១១ម៉ែត្រ។ ក្រុមEngland ធ្លាប់បរាជ័យបីលើកមកហើយនៅក្នុងការទាត់ប៉េណាល់ទីនៅ World Cup ពេលនេះវាខុសពីមុន ពួកគេអាចឆ្លងទៅវគ្គ៨ក្រុមចុងក្រោយដោយឈ្នះក្នុងលទ្ធផល៤-៣។
ប្រព័ន្ធការពាររបស់ England ល្អគ្រាន់បើ ហើយ Maguire ស្ថិតក្នុងទម្រង់ល្អពេលប្រកួតជាមួយក្រុមកូឡុំប៊ី។
ក្រុម Sweden បានយកឈ្នះ ១-០ លើក្រុមស្វ៊ីសទាំងលំបាកកាលពីសប្តាហ៍មុន។ ក្រុមនេះធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩៤ ។
ក្រុម Sweden មិនសូវមានឱកាសគ្រប់គ្រងបាល់អំឡុងប្រកួតជាមួយក្រុមស្វ៊ីស។ ពួកគេគ្រប់គ្រងបាល់បានត្រឹមតែ៣៣ភាគរយ ។ ពួកគេធ្វើបានសម្រេចដោយយកឈ្នះក្រុមម៉ិកស៊ិក៣-០។
ក្រុមស្វ៊ីសមានឱកាសច្រើនកាលពីថ្ងៃអង្គារ ប៉ុន្តែធ្វើមិនបានសម្រេច។ សង្ឃឹមថា ក្រុម England នឹងមិនបង្កើតកំហុសដូចនេះទេ ហើយអាចនឹងឈ្នះការប្រកួតនេះ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ទស្សន: Sweden 01 – 02 England
Russia vs Croatia
ឈរនៅលេខរៀងទី៧១ក្នុងពិភពលោក ក្រុមអ្នកគាំទ្រ Russia មិនសូវជាមានសុទិដ្ឋិនិយមថា ក្រុមម្ចាស់ផ្ទះអាចនឹងឆ្លងទៅវគ្គបន្តនៅ World Cup ឆ្នាំ២០១៨ទេ។ ការឆ្លងផុតពីវគ្គជម្រុះក្នុងពូលគឺជារឿងសប្បាយចិត្តពេកណាស់ទៅហើយសម្រាប់អ្នកគាំទ្រ ប៉ុន្តែនៅពេលនេះ ពួកគេបានឈានដល់វគ្គ៨ក្រុមចុងក្រោយដោយយកឈ្នះក្រុមអេស្ប៉ាញតាមរយៈការទាត់បាល់១១ម៉ែត្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្រុម Russia មិនដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ហើយធ្លាប់ឆ្លងចូលវគ្គបួនក្រុមចុងក្រោយក្នុង European Championships ម្តង។ ពួកគេមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៥ប្រកួតចុងក្រោយ ។
ក្រុម Russia មិនមែនជាក្រុមដ៏គួរឲ្យចាប់អារម្មណ៍ទេ ដូចពេលដែលពួកគេប្រឈមមុខនឹងក្រុមអ៊ុយរូហ្គាយនៅវគ្គជម្រុះក្នុងពូល។
ក្រុម Croatia ចាប់ផ្តើមការប្រកួតនេះដោយយកឈ្នះ២-០លើក្រុមនីហ្សេរីយ៉ា ហើយបន្ទាប់មកបន្តយកឈ្នះក្រុមអាហ្សង់ទីន៣-០។
ក្រុម Croatia បានឡើងមកជួបជាមួយក្រុមដាណឺម៉ាកនៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេមិនអាចរក្សាគ្រាប់បាល់នាំមុខ២-០ក្នុង៤នាទី។ វាគឺជាការប្រកួតដ៏គួរឲ្យខកចិត្ត ហើយប្រសិនបើក្រុម Croatia លេងអន់ដូចពេលលេងជាមួយក្រុមដាណឺម៉ាក នោះក្រុមរុស្ស៊ីអាចនឹងមានឱកាស ៕ លីសា
ទស្សន: Russia 01 – 02 Croatia