Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះ​មិន​នៅ អ្នក​ដឹកជញ្ជូន ស្រាប់តែ​គ្រវែង​អីវ៉ាន់​មួយ​បង្វិ​ច​ធំ «ហោះ» ចូលក្នុង​ផ្ទះ រួច​ចង្អុលដៃ​ទៅ​មេឃ…

សព្វ​ថ្ងៃ​នេះ ការ​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត​ កំពុង​រីក​ចម្រើន។ ជាក់ស្តែង ផ្ទះខ្លះអាចនិយាយបានថា តែងតែមានបុគ្គលិកដឹកជញ្ជូនទំនិញ។ ប៉ុន្តែ ​ប្រសិន​បើ​ម្ចាស់ផ្ទះមិន​នៅ​ផ្ទះ នោះបុគ្គលិក​ប្រហែល​ជាមិនវិលទៅវិញ​ឡាន​ទទេ ឬ​ត្រូវ​យក​របស់​ដាក់ចូល​ក្នុង​របង ហើយនៅពេល​ម្ចាស់​ត្រឡប់​មក​មើល​វិញ ទើប​អាច​ប្រើ​បាន។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៣ គណនី TikTok មួយ បានបង្ហោះវីដេអូឃ្លីបដែលមានអ្នកមើល ៧០០,០០០ ដង ដោយកាមេរ៉ាសុវត្ថិភាពម្ចាស់ផ្ទះ បានបង្ហាញ​រថយន្ត​ដឹក​ជញ្ជូន១គ្រឿង បានមក​ចតនៅមុខទ្វាររបង ហើយ​បុគ្គលិកក៏លើកអីវ៉ា់ចុះ​។

ប៉ុន្តែ ប្រហែលនៅពេលនោះ ម្ចាស់ផ្ទះមិនផ្ទះ ដូច្នេះ​បុគ្គលិក​ដឹកជញ្ជូន បានគិតឃើញនូវវិធីដ៏ភ្ញាក់ផ្អើល ដោយ​ដាក់បង្វិចអីវ៉ាន់គងលើ​របង រួចលើកគ្រវែងបញ្ចេញអស់ពីកំលាំង ហោះចូលក្នុងផ្ទះយ៉ាងជ្រៅតែម្តង។

តែយ៉ាងណាមិញ នៅពេលមានការរិះគន់ថា មិនគួរណាទ្រគោះបោះបោកអីវ៉ាន់របស់គេបែបនេះ មិនទុកនៅក្នុងរបង ទីបំផុត ក៏ត្រូវបានដឹងការពិតថា អ្នកដឹកជញ្ជូនរូបនោះ បានធ្វើសញ្ញាចង្អុលដៃទៅលើមេឃ ដែលមានន័យថា គាត់ខ្លាចមេឃភ្លៀង នាំឲ្យខូចខាតអីវ៉ាន់ ហេតុនេះ ក៏បោះចូលទៅក្នុងជ្រៅតែម្តងទៅ ដើម្បីការពារភ្លៀង។

ដោយឡែក ខណៈមានការព្រួយបារម្ភថា ទង្វើនៃការគប់បែបនេះ នឹងធ្វើឲ្យអីវ៉ាន់បែកបាក់ ខូចខាតជាក់ជាពុំខាន ក៏មានអ្នកប្រាប់ថា មិនបែកធ្លាយទេ ព្រោះវាគ្រាន់ជារបស់ទន់… ក្នើយឱបប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×