ថ្មីៗនេះ ព្រះអង្គម្ចាស់ Johor នៅម៉ាឡេស៊ី Tunku Ismail Sultan Ibrahim បានបង្ហោះនៅលើ Twitter ដើម្បីចែករំលែកព័ត៌មានឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីគាត់បានប្រទះឃើញក្រពើដ៏ធំមួយក្បាល នៅក្នុងទឹកនៃឆ្នេរខាងមុខផ្ទះរបស់គាត់។
នៅក្នុងការបង្ហោះរបស់គាត់ Tunku បានចែករំលែកឲ្យដឹងថា គាត់ និងកូនរបស់គាត់ កំពុងហែលលេងនៅក្នុងទឹកនោះ ប៉ុន្តែ រយៈពេលត្រឹមតែមួយម៉ោងក្រោយមក គាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា មានក្រពើមួយក្បាលបង្ហាញខ្លួននៅកន្លែងដែលគាត់ និងកូនៗរបស់គាត់ កំពុងហែលលេងទឹកនៅទីនោះ។
តាមរយៈវីដេអូ ដែលបានបង្ហាញដងខ្លួនក្រពើដ៏ធំមួយក្បាល កំពុងហែលជុំវិញកន្លែងនោះ Tunku បានភ្ជាប់ Caption បញ្ជាក់ប្រាប់ឡើងញាក់សាច់ថា «ទៅហែលទឹកនៅមុខផ្ទះ មួយម៉ោងក្រោយមក ស្រាប់តែឃើញមិត្តម្នាក់ បានមកហែលនៅហ្នឹងដែរ»។
ការបង្ហោះនេះ ឃើញថាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធឺណិត ហើយក្នុងនោះអ្នកលេងភាគច្រើនបានបន់ស្រន់ និងថាពិតជាសំណាងណាស់ ចំពោះសុវត្ថិភាពទាំង TMJ និងកូនៗរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង