Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិន​នឹកស្មា​ន! ទៅនេសាទ​ជាមួយ​ប្តី ស្រាប់តែ​ប្រពន្ធ​ជួប​រឿង​ដ៏​រន្ធ.ត់…

យោងតាមព័ត៌មាន បានឲ្យដឹងថា នាង Tu មកពីទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន កាលពីប៉ុន្មានថ្ងៃមុន នាងបានទៅនេសាទជាមួយប្តី នៅមាត់ទន្លេ។ ដំបូងឡើយ អ្វីៗគឺសប្បាយ រីករាយយ៉ាងរលូន ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលប្តីលើកដងសន្ទួច ស្រាប់តែគប់ផ្លែទាក់ប្រពន្ធតែម្តង។

តែសំណាងមិនល្អ ផ្លែសន្ទួច​បានទាក់​ថ្ពាល់​របស់នាង Tu ធ្វើ​ឲ្យ​ប្តីរបស់នាង​ភ័យ​ស្លន់ស្លោយ៉ាងខ្លាំង។ តែផ្ទុយពីប្តី នាង Tu បែរជាមានភាពស្ងប់ស្ងាត់ និងដកទូរស័ព្ទថតវីដេអូ ទាំងស្រែកមិនយំ មិនជេរស្តីប្តីសូម្បីមួយម៉ាត់ ដោយគ្រាន់តែសុំប្តីដឹកទៅមន្ទីពេទ្យ ដើម្បីសម្លាប់មេរោគ និងដកផ្លែសន្ទួចចេញប៉ុណ្ណោះ។

នៅឯមន្ទីរពេទ្យ វេជ្ជបណ្ឌិតសួរនាំដំណើររឿងហេតុ នាង Tu បានប្រាប់ថា៖ «ប្តីខ្ញុំមិនបានធ្វើវាដោយចេតនាទេ ខ្ញុំច្បាស់ជាជំពាក់កម្មគេកាលពីជីវិតមុន»។ នាង Tu ក៏​គិត​ថា ការ​ស្តីបន្ទោស​ប្តី​ក៏​គ្មាន​ប្រយោជន៍​ដែរ គឺមានតែសន្សំ​កម្លាំង​ខ្លះ ដើម្បី​ទៅ​ពេទ្យ​ព្យាបាល។ តែជាមួយស្ថានភាព​ដ៏ចម្លែក និង​អាកប្បកិរិយា​ដ៏​ស្ងប់ស្ងាត់​បំផុត​របស់​នាង ​បាន​ធ្វើ​ឲ្យ​គ្រូពេទ្យ​ ស្រឡាំងកាំង ឆ្ងល់ជាខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីព័ត៌មានអំពីហេតុការណ៍នេះ ត្រូវបានសាយភាយ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បានបញ្ចេញមតិថា៖ «សូមសរសើរហើយ ដែលរក្សាភាពស្ងប់ស្ងាត់បាន បើខ្ញុំវិញមិនដឹងជាឈឺចាប់ គួរឲ្យខ្លាចយ៉ាងណាទេ»។ រីឯអ្នកផ្សេងទៀត បានចែករំលែកថា៖ «គ្រោះថ្នាក់បែបនេះ ត្រូវតែទៅមន្ទីរពេទ្យ ព្រោះសរសៃឈាម និងសរសៃប្រសាទ វាងាយនឹងកើតជំងឺខ្វិនមុខ ប្រសិនបើអ្នកដោះស្រាយដោយខ្លួនឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×