Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​ម្តាយ កាដូ​ខួបកំណើត​កូនស្រី​អាយុ៥ឆ្នាំ រថយន្ត SUV ដ៏ប្រណីត ដើម្បី​លើកទឹកចិត្ត​នាង​ឲ្យ​ទៅ​សាលា​រៀន ទទួលមតិចម្រុះ ខណៈអ្នកខ្លះរិះគន់ថា…

បណ្ដាញ​សង្គម​ម៉ាឡេស៊ី​ មាន​ការ​ភ្ញាក់​ផ្អើលជាខ្លាំង ​ជា​មួយ​នឹង​រឿង​រ៉ាវ​របស់​ប្តីប្រពន្ធ​វ័យ​ក្មេងមួយគូ ​ដែល​បាន​ទិញ​រថយន្ត Mercedes SUV ជា​កាដូ​សម្រាប់​កូន​ស្រី​របស់ពួកគេអាយុ ៥ ឆ្នាំ ដើម្បី​ជំរុញ​ចិត្ត​នាង​ទៅ​សាលារៀន។ឪពុកម្តាយ កាដូខួបកំណើតកូនស្រីអាយុ៥ឆ្នាំ រថយន្ត SUV ដ៏ប្រណីត ដើម្បីលើកទឹកចិត្តនាងឲ្យទៅសាលារៀន

កាលពីដើមខែនេះ ស្ត្រីអ្នកជំនួញជនជាតិម៉ាឡេស៊ី Farhana Zahra បានបង្ហោះវីដេអូ TikTok សួរកូនស្រីរបស់នាង Fatima ថាតើនាងចង់បានអ្វីជាកាដូថ្ងៃខួបកំណើត ហើយកូនស្រីរូបនេះឆ្លើយថានាងចង់បាន Mercedes G Wagon ពណ៌បៃតង ឬ BMW។ នៅក្នុងវីដេអូដដែល Farhana បានធ្វើឱ្យកូនស្រីសន្យាថានាងនឹងទៅសាលារៀន ប្រសិនបើនាងទទួលបានអ្វីដែលនាងចង់បាន បន្ទាប់មកពួកគេបានថ្ពក់ដៃយល់ព្រមគ្នា។ តែជាក់ស្តែង Farhana និងស្វាមីរបស់នាង មានបញ្ហាក្នុងការបញ្ចុះបញ្ចូលកូនស្រី ឱ្យទៅសាលារៀន ដោយសារតែនាងមិនទាន់មានអាយុប្រាំឆ្នាំនៅឡើយ ប៉ុន្តែពួកគេបានប្រើឱកាសនេះដើម្បីបញ្ចុះបញ្ចូលនាង។

នៅក្នុងវីដេអូ TikTok មួយផ្សេងទៀតដែលបានបង្ហោះកាលពីថ្ងៃទី១០ ខែមេសា គេឃើញ Fatima ត្រូវបានចងក្រណាត់ពណ៌ខ្មៅបិទភ្នែក ខណៈឪពុកម្តាយរបស់នាងណែនាំពីកាដូខួបកំណើតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង ដែលវាប្រែជាអ្វីដែលនាងបានសុំគឺរថយន្ត G Wagon ពណ៌បៃតងនៅក្នុងប្រអប់កាដូ។ ក្នុង​ចំណង​ជើង​នោះ ម្ដាយ​របស់​ក្មេង​ស្រី​បាន​សរសេរ​ថា នាង​រំភើប​ចិត្ត​នឹង​ឡាន​រហូត​កាន់កូនសោ​មិនជាប់​!។

ដោយឡែក នៅក្នុងវីដេអូរយៈពេល 21 វិនាទី Farhana Zahra បានពន្យល់ថា នាង និងស្វាមីរបស់នាង បានសម្រេចចិត្តឲ្យកូនស្រី នូវអ្វីដែលនាងចង់បាន ដើម្បីជំរុញទឹកចិត្តនាងឱ្យទៅសាលារៀន និងបំពេញក្តីស្រមៃរបស់នាង ដែលចង់ក្លាយជាវេជ្ជបណ្ឌិត។ រថយន្ត​នេះ​មាន​ន័យ​ជា​មូលដ្ឋាន ​ដើម្បី​ជា​កម្លាំង​ជំរុញ​សម្រាប់​មហិច្ឆតា​របស់​នាងផងដែរ។

ក្រឡេកមកមើលប្រតិកម្មរបស់មហាជន ចំពោះវីដេអូ TikTok គឺមានការលើកឡើងចម្រុះ ដោយក្នុងនោះ អ្នកខ្លះក៏បានអបអរសាទរ Fatima និងថាក្មេងស្រីនេះពិតជាមានសំណាងណាស់។ តែទោះជាយ៉ាងណា អ្នកខ្លះទៀតបានរិះគន់ឪពុកម្តាយ ចំពោះការធ្វើឱ្យក្មេងស្រីតូចរូបនេះ ទទួលបានកាដូដែលនាងមិនអាចប្រើប្រាស់ ឬយល់បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@farhanazahra91

Happy birthday Nur Fatima Az zahra yang ke 5 ❤️❤️❤️ happy dia dapat G Wagon yang dia nak, sampai dia asyik mintak nak pegang kunci je hahaha

♬ original sound – Farhana Zahra
×