Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែប​ល្បី​ទៀតហើ​យ! រវាង​អ្នកលក់ និង​ភ្ញៀវ​ទៅលេ​ង​ថ្ងៃចូលឆ្នាំ ដោយសារតែ​រឿង​អូស​ដៃ​ចូល ប្រាប់​តម្លៃ​ប៉ុណ្ណេះ ដល់​គិតលុយ​ផ្សេង…

ថ្មីៗនេះ មានរឿងក្តៅគគុកទៀតហើយ នៅលើបណ្តាញសង្គម បន្ទាប់ពីគ្រួសារមួយ ទៅលេងឆ្នេរកែប នាថ្ងៃចូលឆ្នាំចុងក្រោយ បានផ្ទុះកំហឹង និងចោទប្រកាន់ថា អ្នកលក់នៅទីនោះកោរពួកគាត់លើគោកតែម្តង ព្រោះថា ពេលហៅចូលប្រាប់តម្លៃផ្សេង ដល់ពេលគិតលុយបែរជាគិតតម្លៃផ្សេងទៅវិញ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ SaMuth Tuoch បានបង្ហោះវីដេអូបង្ហាញកន្លែងតូបលក់ និងបញ្ជាក់ឲ្យដឹងថា៖ «បងប្អូនណាចង់ចូលហូបអីនៅកែប សូមបញ្ជាក់តម្លៃឲ្យច្បាស់ បើមិនដូច្នោះទេ ទ្វេមួយជាពីរ មិនដូចពាក្យយើងនិយាយទេ។ ដូចរឿងមួយនេះ ពេលយើងទៅដល់អូសដៃយើងទៅអង្គុយ គាត់និយាយផ្សេង ពេលដែលគិតលុយ គាត់គិតផ្សេង ខុសពាក្យដែលយើងនិយាយមុន សូមបងប្អូនប្រុងប្រយ័ត្ន តំបន់ទេសចរណ៍កែប»។

តាមរយៈវីដេអូ ស្រ្តីជាភ្ញៀវត្រូវបានលឺនិយាយថា អ្នកលក់នោះ មកអូសដៃក្រុមគ្រួសាររបស់គាត់ មួយឡានតួរីស ឲ្យចូលអង្គុយកន្លែងរបស់ខ្លួន ដោយប្រាប់ថាតម្លៃ ៦ ម៉ឺនរៀល ដល់ហើយ ៨ ម៉ឺនរៀល និងបូកបន្ថែមប៉ុន្មានម៉ឺនទៀត។

ទាក់ទងករណីនេះ ក៏មានអ្នកធ្លាប់ជួបផ្ទាល់ដែរ បានចែករំលែកឲ្យដឹងថា៖ «ឆាមីសួរក្តាមថ្ម មួយចាន 80000r ទេបង ពេលគិតលុយ 120000r ក្តាមថ្មតែ 2គត់ អនិច្ចារខេត្តកែបអើយ ជួបផ្ទាល់ហើយ បើអាចពេលចូលទៅកុម្មងត្រៀមថតសំលេង ឬ Video អោយហើយ ទុកការពារពេលគេគិតលុយយើង»។

តែបើតាមប្រភពមួយដែលដឹងពីហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា តាមពិតទៅ គ្រួសារនោះកម្មង់ម្ហូបគេហើយអត់យកវិញ ប៉ុន្តែ ប្រហែលដោយសារគិតថាអ្នកលក់កោរ (ខុសពីការនិយាយគ្នាមុនកុម្ម៉ង់) ពួកគាត់ក៏នាំគ្នាចាកចេញវិញ ក៏កើតជារឿងបែបនេះតែម្តងទៅ។ តែយ៉ាងណា CEN នឹងរង់ចាំមើលការបកស្រាយពីភាគីអ្នកលក់ថា តើពួកគាត់ពិតជាលក់មានល្បិចបោកប្រាស់ ដូចអតិថិជនចោទប្រកាន់ពិតមែន ឬយ៉ាងណា?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×