អាជ្ញាធរថៃបានប្រាប់ក្រុមអ្នកសារព័ត៌មាន និងបុគ្គលិកៗមិនសំខាន់ នៅថ្ងៃអាទិត្យនេះ ឱ្យចាកចេញពីកន្លែងបោះជំរុំនៅជិតច្រកចូលរូង Tham Luang ទីកន្លែងដែលក្មេងប្រុសៗ ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ បានជាប់គាំងនៅក្នុងនោះ អស់រយៈពេលជាង២សប្តាហ៍មកហើយ ។
បទបញ្ជាដែលមិនបានរំពឹងទុកនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានបេសកកម្មសង្គ្រោះ បាននិយាយថា លក្ខខណ្ឌជាច្រើនបានផ្តល់ភាពល្អប្រសើរខ្លាំង សម្រាប់ការជម្លៀសចាប់ផ្តើម ខណៈនការព្រួយបារម្ភថា ភ្លៀងដែលកំពុងកើតមាននៅព្រឹកនេះ អាចរាំងស្ទះផែនការសង្គ្រោះនេះ ។
ប៉ូលីសបានប្រកាសតាមរយៈមេក្រូនៅកន្លែងកើតហេតុថា៖ «មនុស្សគ្រប់គ្នាដែលមិនបានភារៈកិច្ចពាក់ព័ន្ធជាមួយប្រតិបត្តិការសង្គ្រោះ ត្រូវតែចេញពីតំបន់ភ្លាមៗ ។ តាមរយៈការវាយតម្លៃពីស្ថានភាព យើងត្រូវការប្រើតំបន់នេះ ដើម្បីសង្គ្រោះជនរងគ្រោះ» ។
មន្ត្រីពុំបានបញ្ជាក់ច្បាស់ថាតើកិច្ចខិតខំប្រឹងដ៏ស្មុគស្មាញនេះ ក្នុងមុជទឹកនាំយកក្មេងៗទាំងនោះចេញពីក្នុងរូងរាប់គីឡូម៉ែទ្រ Tham Luang នេះ ដែលស្ថិតនៅភាគខាងជើង បានចាប់ផ្តើមនោះទេ ។
នៅចុងសប្តាហ៍នេះ ប្រធានបេសកកម្មសង្គ្រោះ លោក Narongsak Osottanakorn និយាយថា ក្មេងប្រុសៗរងគ្រោះទាំងនោះ មិនទាន់ត្រៀមខ្លួន ដើម្បីធ្វើដំណើរទេ ប៉ុន្តែ ពាក់កណ្តាលយប់ថ្ងៃសៅរ៍ គាត់បានឲ្យយោបល់ថា មានបង្អួចមួយ ដើម្បីព្យាយាមជម្លៀស ។
លោក Narongsak បានប្រាប់អ្នកសារព័ត៌មានថា៖ «ឥឡូវនេះ ហើយក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃទៀត នោះលក្ខខណ្ឌនឹងល្អប្រសើរបំផុត សម្រាប់ការជម្លៀស ដែលក្នុងនោះទាំងកម្រិតទឹក, អាកាសធាតុ និងសុខភាពរបស់ក្មេងៗ» ។
លោកបន្ថែមដោយលើកឡើងពីការប៉ាន់ស្មានរបស់អ្នកមុជទឹក និងអ្នកជំនាញថា ភ្លៀងធ្លាក់ខ្លាំងអាចធ្វើឲ្យទឹកឡើងដល់ធ្នើ ទីកន្លែងដែលក្មេងៗរងគ្រោះទាំងនោះកំពុងស្ថិតនៅ ហើយកាត់បន្ថយតំបន់នេះ «ជិត១០ម៉ែត្រការ៉េ» ។ ប៉ុន្តែ ការស្លាប់របស់អតីតអ្នកមុជទឹករបស់កងទ័ពជើងទឹកថៃ ដែលបានអស់អុកស៊ីហ្សែន នៅក្នុងរូងភ្នំ កាលពីថ្ងៃសុក្រ បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ នៃការធ្វើដំណើរដ៏ប្រថុយនេះ សូម្បីតែអ្នកជំនាញក៏ដោយ ៕ ឧត្តម