ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ចូលពីជាន់ទី២១ នៃអគារខុនដូ យូខេ តាមប្រអប់ជណ្តើរយន្ត បណ្តាលអោយស្លាប់ ទោះបីក្រុមគ្រួសារនិងអ្នកធ្វើការព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរស្ស៊ី ដែលជិតបំផុតក៏ដោយ ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានខុនដូរបុរី៩៩៩ តាមបណ្ដោយផ្លូវលេខ២៧១ កែង១៨៧ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះសពមានឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ ១៨ឆ្នាំមុខ របរកម្មករសំណង់នៅខុនដូរបុរី៩៩៩ស្នាក់នៅក្នុងការដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំ គោខ្ទក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
យោងតាមការឱ្យដឹងពីបងប្រុសបង្កើតសព បានអាះអាងថាប្អូនប្រុសគាត់បានធ្លាក់ចូលប្រអប់ជណ្ដើរយន្តពីលើជាន់ទី២១មកដល់ដីបែកក្បាល ហើយបានដឹកទៅដល់មន្ទីរពេទ្យរស្ស៊ី ។ បងប្រុសបន្តថា ប្អូនគាត់ធ្លាក់ដោយខ្លួនឯង ពីលើអគារខុនដូ៩៩៩ ហើយខាងក្រុមហ៊ុនក៏បានផ្ដល់ថវិកាមួយចំនួនចូលបុណ្យគ្រាន់តែសូមអោយសមត្ថកិច្ចដឹងលឺនិងសុំយកសពទៅស្រុកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណឹងទេ ។
ជាមួយគ្នានោះដែរលោក អធិការរងខណ្ឌចំការមនបានប្រាប់ថាមានបុរសម្នាក់សង្ស័យរអិលជើងធ្លាក់ពីអាគារខុនដូរបុរី៩៩៩ស្លាប់ក្រោយមកក៏បានចុះមកត្រួតពិនិត្យនិងសការជាមួយកម្លាំងគរបាលការិយាល័យកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដើម្បីពិនិត្យសពបុរសជាកម្មករហើយបានសាកសួរនាំនិងស្ត្រីជាបងថ្លៃនិងបុរសជាបងប្រុសបង្កើតបានអាះអាងប្រាប់ថាសពមុនកើតហេតុនៅវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៨កំពង់ធ្វើការដូចសព្វដងហើយដើរថយក្រោយរួចចំប្រហោងប្រអប់ជណ្ដើរយន្តដែលមិនទាន់ធ្វើរួចហើយក៏ធ្លាក់ពីលើអគារជាន់ទី២១មកផ្ទាល់ដីដែលអគារមានកំពស់២២ជាន់ក្រោយមកក៏ដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរៀតតែអកុសល់មកដល់ម៉ោង៦និង៣០នាទីយប់កីគ្រូពេទ្យប្រាប់ថា ប្អូនប្រុសគាត់បានដាច់ខ្យល់ស្លាប់ហើយ រួចក៏បានទៅប្រាប់ខាងសន្តិសុខដែលគ្រប់គ្រងនៅអាគារខុនដូរខាងលើក៏បានចូលបុណ្យចំនួនទឹកប្រាក់ក្នុងម៉ោងបំពេញភារកិច្ចចំនួន២ពាន់ដុល្លាសហរដ្ឋអាមេរិច ហើយលុះដល់ម៉ោង៩និង០០នាទីយប់ថ្ងៃដដែល បានប្ដឹងសមត្ថកិច្ចចុះមកសាលតំកល់សពមន្ទីរពេទ្យរស្ស៊ីដើម្បីចេញលិខិតមរណៈភាពដើម្បីសុំដឹកសពប្អូនគាត់យកទៅស្រុកកំណើតក្រោយមកសមត្ថកិច្ចជំនាញក៏បានត្រួតពិនិត្យសព សន្និដ្ឋានករណីបុរសជាកម្មករស្លាប់ធ្លាក់ពីលើអគារបណ្ដោលបែកក្បាលពីខាងក្រោយផុងលលាដ៏ក្បាល និងខ្លួនប្រាណមានស្នាមរលាត់ ហើយសពបានប្រគល់អោយក្រុមគ្រួសារសពយកទៅស្រុកំណើត ។
ទោះបីជាក្រុមគ្រួសារមិនដាក់ពាក្យបណ្ដឹងក៏ដោយ ក៏សមត្ថកិច្ចយើង នឹងចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ អោយបានច្បាស់ថា ពិតជាធ្លាក់ខ្លួនឯង ឬក៏មានអ្នកផ្សេងដោយសារយប់ជ្រៅ សមត្ថកិច្ចយើងគ្រាន់ត្រួតពិនិត្យសពហើយប្រញាប់ប្រគល់សពអោយទៅក្រុមគ្រួសារសពសិន ៕ ដោយ ៖ បញ្ញាស័ក្តិ