ឆ្នាំជូត ៖ ការងារ ល្អបំផុត គួរចេះក្តាប់យកឱកាសល្អៗចំពោះមុខ ។ លុយកាក់ ធូរធារ គួរបោះទុនរកស៊ី ។មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយសុភមង្គលបំផុត ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងអាចសម្រេចបានដោយរលូន ។ លុយកាក់ ធម្មតា ពុំមានអ្វីប្រែប្រួល ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំខាល ៖ ការងារ ល្អ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ។ លុយកាក់ ៖ រីកចម្រើនឡើង អាចបញ្ចេញទុនវិនិយោគបានផលចំណេញ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំថោះ ៖ ការងារ ជួបរឿងរំខានចិត្តខ្លះៗ ត្រូវនឹងនរដោះស្រាយក្នុងគ្រប់ស្ថានការណ៍ ។ លុយកាក់ ពុំល្អគួររក្សាកាបូបប្រាក់ឲ្យមធ្យ័ត ។ មនោសញ្ចេតនា ត្រូវអត់ធ្មត់កុំតបតប្រសិនកើតមានរឿងថ្នាំងថ្នាក់ចិត្តគ្នា ។
ឆ្នាំរោង ៖ ការងារ ត្រូវប្រយ័ត្ន ព្រោះមានអន្ទាក់ច្រើនក្នុងការងារ ។ លុយកាក់ ខ្សត់ខ្សោយ ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល មានអ្នកជួយជ្រោមជ្រែងយកអាសា ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អបំផុត ត្រូវរក្សាស្ថានភាពសព្វថ្ងៃឲ្យបានគង់វង្ស ។
ឆ្នាំមមី ៖ ការងារ ដោយភាពឧស្សាព្យាយាមរបស់អ្នក ហេតុនេះត្រូវបានគ្រប់គ្នាវាយតម្លៃខ្ពស់ កោតសរសើរពេញចិត្ត ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំមមែ ៖ ការងារ ថ្ងៃនេះមិនសមស្របសម្រាប់ការសហការ ចរចាក្នុងការងារ ។ លុយកាក់ ធ្លាក់ចុះ ចំណូលមិននឹងនរ គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ខ្វែងគំនិតគ្នា ។
ឆ្នាំវក ៖ ការងារ លេចចេញឱកាសមានប្រយោជន៍ច្រើនសម្រាប់បុព្វហេតុរបស់អ្នក ។ លុយកាក់ ល្អប្រសើរ ទទួលបានលទ្ធផលគាប់ចិត្តក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយក្នុងជីវិត ។
ឆ្នាំរកា ៖ ការងារ រលូនល្អ ត្រូវបានមិត្តភក្តិ និងថ្នាក់លើគាំទ្រជ្រោមជ្រែង ។ លុយកាក់ ធូរធារ ថ្ងៃនេះអំណោយផលល្អសម្រាប់ការវិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំចរ ៖ ការងារ មានការប្រែប្រួលច្រើន ត្រូវនឹងនរដោះស្រាយតាមសម្រួល ។ លុយកាក់ មិនស្ថិរភាព មិនត្រូវបោះទុនរកស៊ី ។ មនោសញ្ចេតនា គួរមានភាពអត់ឱនអធ្យាស្រ័យចំពោះកំហុសខ្លះៗរបស់គូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការ ពុំមានបញ្ហារាំងស្ទះ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការស្វែងរកចំណូល ឬវិនិយោគ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនថែមទៀតចំពោះមនុស្សជាទីស្រឡាញ់ ៕