តាមអភិបាលទីក្រុង Broummana ប្រទេស Labanon ពោលប្រាប់ RT ពីមូលហេតុដែលលោកផ្តួចផ្តើមឲ្យប៉ូលិសស្រីប្តូរឯកសណ្ឋានថា ៖ ភ្ញៀវទេសចេសចរនៅតំបន់មេឌីទែរ៉ាណេ សុទ្ធសឹងស្លៀកខោខ្លី ។ យើងខ្ញុំក៏ចង់ផ្លាស់ប្តូររូបភាពបែបអភិរក្សអំពីប្រទេស Lebanon និងបណ្តាប្រទេសលោកខាងលិច បច្ចុប្បន្នប៉ូលិសស្រីនៅប្រទេសនោះពាក់អាវ និងខោខ្លី ព្រមទាំងមួកក្រហមឆេះ ។
មានការស្ងើចសរសើរច្រើនចំពោះឯកសណ្ឋានជឿនលឿន និងសិចស៊ីនេះថា ការប្រែប្រួលឯកសណ្ឋានរបស់នារីជាប៉ូលិសទាំងនេះថានឹងទាក់ទាញភ្ញៀវទេសចរ ។ ចំណែកអ្នករិះគន់វិញនិយាយថា គេកំពុងប្រែក្លាយនារីឲ្យទៅជាឧបករណ៍ស្វែងរកផលប្រយោជន៍ ។ ខណៈពេលប៉ូលិសប្រុសៗបានរិះគន់ថា បែបនេះគឺជាទង្វើរើសអើងភេទ ព្រោះតែឯកសណ្ឋានប៉ូលិសប្រុសពុំមានការប្រែប្រួលអ្វីឡើយ ។
ដោយឡែក ប៉ូលិសស្រីៗវិញគេពិតជារីករាយស្វាគមន៍ឯកសណ្ឋានថ្មី នាយប៉ូលិសស្រីម្នាក់និយាយថា “យើងខ្ញុំពិតជារំភើប ហើយស្ម័គ្រចិត្តទទួលយក ។ ពិសេសនៅរដូវក្តៅសម្លៀកបំពាក់បែបនេះពិតជាផ្តល់ភាពងាយស្រួលច្រើនណាស់ ៕ ចន្ទ្រា