ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនចុងថ្ងៃម្សិលមិញនេះបានដកស្រង់សម្ដីមន្ដ្រីសមត្ថកិច្ចឱ្យដឹងថា មនុស្សយ៉ាងតិច៨៥នាក់បានស្លាប់, ៦នាក់ស្ថិតក្នុងស្ថានភាពអានសន្ន ហើយ៥៨នាក់កំពុងបាត់ខ្លួនដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ។
ប្រជាជននៅទីក្រុង Kurashiki, ខេ្តOkayama នៅលើដំបូលផ្ទះរង់ចាំការសង្គ្រោះ
ជំនន់ទឹកភ្លៀងខាងលើក៏បានធ្វើឱ្យមនុស្សជាង២លាននាក់ត្រូវជម្លៀសចេញពីផ្ទះ។
ផ្ទះសម្បែងរាប់រយខ្នងត្រូវបំផ្លាញ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ជំនន់ទឹកភ្លៀងនេះបានគ្របដណ្ដប់លើខេត្តចំនួន៨ ក្នុងនោះមានទាំងKyoto និងHiroshima ។ ស្ថាប័នឧតុនិយមបានធ្វើការព្រមានកម្រិតខ្ពស់បំផុតនូវបណ្ដាតំបន់ដ៏ធំធេងភាគខាងលិចជប៉ុន។
នាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe ឱ្យដឹងថា កងកម្លាំងចំនួន 54.000 នាក់ត្រូវបានកេណ្ឌប្រមូលទៅចូលរូមក្នុងប្រតិបត្ដិការជួយសង្គ្រោះ៕
សូយន