Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនខ្លោចចិត្ត! លុយ​ក្រដាស ១០០​៛ ត្រូវ​បាន​គេ​យក​មក​បោះចោល​គំនរសំ​រាម ខណៈ​អ្នកលក់​ដូរ​នៅ​កំពង់សោម​ភាគច្រើន អត់​យក​ទេ សូម្បីតែអ្នកសុំទាន

ជាការពិតណាស់ ឥឡូវនេះ មានលុយប្រភេទក្រដាស ១០០៛​ (៥សន្លឹក = ៥០០៛ ឬ ១០សន្លឹក = ១០០០៛) គឺសឹងតែមិនហ៊ានកាន់យកទៅទិញគេទេ ព្រោះតែអ្នកលក់មួយចំនួន បានរើសអើងមិនទទួលយក។ ជាក់ស្តែង រឿងនេះក៏បានល្បីខ្លាំងនៅខាងកំពង់សោម ដែលអ្នកលក់ដូរស្ទើរតែទូទៅ បានបដិសេធទទួលយកឡើយ កុំថាឡើយត្រឹម ១ពាន់រៀល ទោះមានដល់១ម៉ឺនរៀល ក៏គេមិនយកដែរ ដោយលើកហេតុផលថា​ យកទៅទិញអ៊ីវ៉ា់ន់គេ គេអត់យកដែរ។

ដោយឡែក ថ្មីៗនេះ​ មានការភ្ញាក់ផ្អើល និងគួរឲ្យខ្លោចចិត្តយ៉ាងខ្លាំង ដោយសារតែលុយក្រដាស ១០០៛ ត្រូវបានគេយកទៅបោះចោល នៅគំនរសំរាមមួយកន្លែង នៅក្នុងក្រុងកំពង់សោម។ តែទោះជាយ៉ាងណា ករណីនេះ គេក៏មិនដឹងថាជាទង្វើចេតនាប្រមាថមើលងាយរូបិយប័ណ្ណជាតិ ឬយ៉ាងណានោះទេ។ តែគេជឿថា លុយនៅកន្លែងគំនរសំរាមបែបនេះ គឺស្មើនឹងការយកមកបោះចោលហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Heng បានបង្ហោះឲ្យដឹងថា «កំពង់សោម សែនខ្លោចចិត្ត រូបិយប័ណ្ណខ្មែរក្រដាស់ ១០០៛ គេយកមកចោលនៅជិតគំនរសំរាម ទល់មុខកន្លែងហាងសាឡនមិត្តភក្តិខ្ញុំ ប្រៀបដូចជាគ្មានតម្លៃទល់តែសោះ! បញ្ចាក់ នៅម្ដុំកន្លែងដែលខ្ញុំនៅ (ចំការស្ពៃ) សម្បូជនជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន ។ តែខ្ញុំមិនហ៊ានសន្និដ្ឋានថាជាខ្មែរ ឬជនជាតិណានោះទេ ដែលប្រព្រឹត្តទង្វើបែបនេះ! ប៉ុន្មានថ្ងៃមុន ខាងសាលាក្រុងបានចុះអប់រំណែនាំអាជីវកម្មមួយចំនួន នៅផ្សាលើរួចមកហើយ ទាក់ទងទៅហ្នឹងការមិនទទួលស្គាល់ក្រដាសប្រាក់ប្រភេទ ១០០៛ នេះ»។

ជុំវិញនឹងករណីដ៏ហួសចិត្តនេះ អ្នកលេងបណ្តាញសង្គម ជាច្រើនដែលបានទៅលេងកំពង់សោម បានប្រាប់ឲ្យដឹងការពិតថា «ខ្ញុំញ៉ាំអីនៅកំពង់សោម អោយលុយគេក្រដាស១០០៛ខ្លះ 10សន្លឹក=១០០០៛ អ្នកលក់អត់យក ប្រាប់ថា គេអត់ចាយ ខ្ញុំពិតជាឆ្ងល់?, នៅកំពង់សោមភាគច្រើនគឺអត់យកម៉ង សូម្បីអ្នកសំទានហុចក្រដាស ១០០៛ 5សន្លឹកក៏មិនយកដែរ បើអ្នកលក់វិញយើងខ្វះលុយដុំសល់តែក្រដាស់១០០៛ សុខចិត្តអត់លក់អោយយើងទេ, តូបខ្លះមិនយកលុយក្រដាស100៛ ទេ តែ​ពេលខ្លះអាប់អោយអតិថិជនមកវិញមានក្រដាស100៛ ពិតជាហួសចិត្តហ្មង!, ឥវ៉ាន់ពីមុនមាន700-800៛ ឡូវអត់មានទេឡើង1ពាន់៛ យកម៉ង . 100៛ចាយដែរ ចាយតាមម៉ាតនិងផ្សារទំនើបតែប៉ុណ្ណោះ, កំពង់សោមនេះ1 រតនះគីរីនេះ1 2ខេត្តហ្នឹង ដូចមិនចេះចាយលុយក្រដាស់ហ្នឹងម៉ង ប្រហែលប៉ះទៅរលាយម៉ងមែន?​, នៅថៃគេសុទ្ធតែយកក្រដាស100៛-500៛ ដាក់លក់តាម Appគេ ហើយឯងហ្នឹងស្អី???,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×