Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺ​សម្បុរ​ខ្លាំ​ង! ទៅ​មើល​ផ្នូរ​ប្តី និង​ហៅឈ្មោះ ប្រពន្ធ​បានឮ​សំឡេង​ឆ្លើយតប​ពី​ក្នុង​ដី ស្លុតរន្ធត់ នៅពេល​បើក​មឈូ​ស ស្រាប់តែ…

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៦ បុរសម្នាក់ឈ្មោះ ហ្លួង ជីនស៊ី រស់នៅក្នុងខេត្ត Guangxi ប្រទេសចិន បានទទួលមរណភាព បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរមួយរយៈពេល។ ឮ​ដំណឹង​ដ៏សោកសៅនេះ ប្រពន្ធ​ឈ្មោះ លី ខុនឡាន ដែលបានឃ្លាតទៅ​ធ្វើការឆ្ងាយពីស្រុកកំណើត ​ក៏​ត្រឡប់​មក​ផ្ទះ​វិញភ្លាម​ៗ ដើម្បី​កាន់​ទុក្ខ​ប្តី។ អ្នកស្រី លី ខុនឡាន បាននាំកូនប្រុសទៅកាន់ផ្នូរប្តី យំស្ទើរគាំងតែម្តង!។

យោងតាមទំនៀមទម្លាប់ក្នុងស្រុក អ្នកស្រី លី ខុនឡាន ត្រូវ​ឱន​ក្បាលគោរព ៣ ដង ​នៅ​មុខ​ផ្នូរ​ប្ដី។ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅពេលដែលនាងធ្វើពិធីនេះចប់ នាងហៀបនឹងក្រោកឡើង នាងក៏ស្រាប់តែបានឮសំឡេងចម្លែកមួយចេញពីដី។ កាន់តែព្រឺព្រួចទៀតនោះ គឺសូម្បីតែកូនប្រុសរបស់នាង ​ក៏​បាន​ឮ​សំឡេង​នោះដែរ ហើយរូបគេ​ស្រែក​ថា៖ «ម៉ាក់​ឮដូច​ខ្ញុំ​ទេ វា​ហាក់​ដូច​ជា​ចេញ​ពី​ផ្នូរ​ប៉ា!»។

អ្នកស្រី លី គុនឡាន បានរំងាប់អារម្មណ៍ និងឈរស្តាប់មួយសន្ទុះ រួចយកចុចត្រចៀកទៅផ្អៀងស្តាប់ផ្ទាល់ដី ហើយពិតជាឮសំឡេងចម្លែកមែន។ នាង​បាន​ស្រែក​ហៅ​ឈ្មោះ​ប្តី​ដោយ​មិនដឹង​ខ្លួន ហើយ​តក់ស្លុត​ជា​ខ្លាំង​ពេល​ឮ​ការឆ្លើយតបយ៉ាង​ច្បាស់​ថា៖ «យក​ខ្ញុំចេញផង!»។ ពិតជារន្ធត់​ចិត្ត​ណាស់ អ្នកស្រី លី ខនឡាន ក៏រត់ទៅផ្ទះភ្លាមៗ ហើយបានស្នើសុំអ្នកភូមិជួយជីកផ្នូរប្តី។ គ្រប់គ្នាពិតជាស្រឡាំងកាំង ព្រោះស្ថានការណ៍គឺបន្ទាន់ពេក តែទោះជាយ៉ាងណា ពួកគេក៏មិនមានពេលសួរនាំច្រើន ក៏នាំគ្នាប្រញាប់ប្រញាល់ទៅជីកផ្នូរ។

បន្ទាប់ពី​មឈូស​ត្រូវ​បាន​លើកចេញ​ពី​ដី អ្នកស្រី លី ខុនឡាន ក៏បានបើកគម្របមឈូសដោយផ្ទាល់ ទាំងរំភើប និងស្រឡាំងកាំង ពេលដឹងថាប្តីពិតជានៅរស់។ ហើយភ្លាមៗនោះ អ្នកស្រី លី ខុនឡាន បាន​ឱប​ប្តី​របស់​នាង​ដែល​ទើប​តែ​រស់​ពី​ស្លាប់។

គេដឹងថា លោក ហ្លួង ជីនស៊ី និងលោកស្រី លី ខនឡាន បានរៀបការនឹងគ្នាតាមរយៈពីអ្នកផ្គូរផ្គង។ ស្ថានភាពជីវិត​របស់​ប្ដី​ប្រពន្ធ​អ្នកទាំង​ពីរ គឺ​មាន​ភាព​ក្រីក្រ​តាំងពីដើមមកម្ល៉េះ។ ក្នុងឆ្នាំ ២០០១ លោក ហ្លួង ជីនស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយគ្រួសារបានចំណាយលុយព្យាបាលច្រើន តែសុខភាពនៅតែមិនប្រសើរ។ ដោយសារតែភាពក្រីក្រ អ្នកស្រី លី ខនឡាន ក៏សម្រេចចិត្តត្រូវចាកចេញពីផ្ទះទៅធ្វើការឆ្ងាយពីស្រុកកំណើត ដោយឲ្យឪពុកម្តាយរបស់នាងជួយមើលថែប្តីនៅផ្ទះ។

នៅថ្ងៃនោះ ម្តាយក្មេកបានយកបាយមកឲ្យលោក ហ្លួង ជីនស៊ី ដូចសព្វមួយដង ប៉ុន្តែនឹកស្មានមិនដល់ ស្រាប់តែប្រទះឃើញកូនប្រសារដេកនៅលើគ្រែ ដៃជើងត្រជាក់ស្រិបតែម្តង។ គ្រូ​ពេទ្យ​ម្នាក់​នៅ​ភូមិ​ត្រូវ​បាន​ហៅ​ទៅ​ពិនិត្យ ​ក៏​បាន​រក​ឃើញ​ថា​ លោក ហ្លួង ជីនស៊ី លែង​ដកដង្ហើម ជីពចរ​គាត់​មិន​ដំណើរការទៀតទេ ទើប​កំណត់​ថា គាត់​បាន​លាចាក​លោកហើយ។ ម្តាយក្មេកប្រញាប់ទាក់ទងហៅកូនស្រី ឲ្យមកធ្វើពិធីបុណ្យសពប្តី។

បន្ទាប់ត្រឡប់មកដល់ផ្ទះ អ្នកស្រី លី ខុនឡាន ក៏បានទៅមើលផ្នូរប្តីភ្លាមៗ ប៉ុន្តែ ពិតជានឹកស្មានមិនដល់ថា ប្តីរបស់នាងនៅមានជីវិតនៅក្នុងមឈូសនៅឡើយ។ អរគុណ ម្តាយ និងកូនប្រុស ត្រូវបានសង្គ្រោះប្តីទាន់ពេលវេលា។

គ្រូពេទ្យបានធ្វើការពិនិត្យសុខភាពរបស់ ហ្លួង ជីនស៊ី ដើម្បីស្វែងរកមូលហេតុនៃ «ការរស់ឡើងវិញ» របស់បុរសនេះ និងបានដឹងថា លោក ហ្លួង ជីនស៊ី មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជាតិស្ករក្នុងឈាមឡើងដល់ ៣៨.៥ ខណៈមនុស្សជាមធ្យមមានត្រឹមតែ ៥.៩ ប៉ុណ្ណោះ។ ដោយសារតែគាត់មិនបានទទួលការព្យាបាលយូរ សម្រាប់ជំងឺទឹកនោមផ្អែម រាងកាយរបស់គាត់បានធ្លាក់ចូលទៅក្នុងស្ថានភាពនៃការកង្វះជាតិទឹក ជីពចររបស់គាត់ចុះខ្សោយយ៉ាងខ្លាំង ដូច្នេះបាតុភូតនៃការស្លាប់មិនពិតបានលេចឡើង។ ការ​ដែល​លោក លួង ជីនស៊ី ភ្ញាក់ដឹងខ្លួន​ក្នុង​មឈូស ​គឺ​ដោយសារ​តែ​ខ្វះ​អុកស៊ីហ្សែន​ភ្លាមៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×