ទីភ្នាក់ងារ Tass របស់រុស្ស៊ី ដែលដកស្រង់ប្រភពដោយយោធានៅថ្ងៃទី ៨ ខែកក្កដា ឲ្យដឹងថា ការត្រៀមដាក់ឲ្យហោះហើរសាកល្បង ដំណាក់កាលចុងក្រោយប្រភេទយន្តហោះគ្មានអ្នកបើកបរធុនធ្ងន់ (UAV) Okhotnik ផលិតដោយក្រុមហ៊ុន Sukhoi នឹងត្រូវបានអនុវត្តនៅចុងឆ្នាំ ២០១៨នេះ ។
សណ្ឋាគារ UAV វាយលុកធុនធ្ងន់ Okhotnik ។
ព័ត៌មានបែកធ្លាយចេញឲ្យដឹងថា UAV នេះមានទម្ងន់ផ្ទុក ២០តោន ហើយខ្លួនយន្តហោះនឹងស្លាបរបស់វាជាប្លុកតែ១ (flying Wing) ផលិតដោយវត្ថុធាតុចម្រុះ គ្របដណ្តប់ដោយស្រទាប់បំបាំងកាយ (រ៉ាដាមិនអាចចាប់បាន) ហើយហោះហើរក្នុងល្បឿនដល់ទៅ 100km/h ។
តាមអ្នកជំនាញពី UAV, Denis Fedutinov , UAV រុស្ស៊ីនេះស្រដៀងនឹងប្រភេទ UAV ប្រទេសក្រៅ X-47BC (របស់ក្រុមហ៊ុន Northrop Grumman) ឬ Phantom (Boeing) ។
X-47B របស់អាមេរិក ជា UAV ដំបូងត្រូវបានផលិតឲ្យហោះហើរឡើងពីនាវាផ្ទុកយន្តហោះ ។
ចំណែក Okhotnik របស់រុស្ស៊ី ត្រូវបានផលិតសម្រាប់វាយប្រហារប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធរ៉ាដា ទីបញ្ជាការរបស់ខ្មាំងសត្រូវនៅគ្រាចាំបាច់ ៕ ចន្ទ្រា