តាកែវ ៖ ចោរលួចម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ១៥ វិច្ឆិកានេះ បន្ទាប់រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ដែលជារបស់អ្នករស់នៅភូមិឃុំជាមួយគ្នា ។
លោកអធិការស្រុកសំរោងបានអោយដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធអំពើលួច(ម៉ូតូ) ។ ជនសង្ស័យឈ្មោះ ង៉ែត បារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្នុង ឃុំខ្វាវ ស្រុកសំរោង បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក់ហុងដា c១២៥ សេរី២០១៥ ពាក់ផ្លាកលេខតាកែវ 1x-6255 ដែលមានម្ចាស់ឈ្មោះ ចែម ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ខណពពេលម្ចាស់ម៉ូតូទុកចោលលើភ្លឺស្រែហើយចុះដាក់ម៉ង ។ ក្រោយពេលធ្វើសកម្មភាពរួចក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញ ដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់ដើមវិញ៕ តាកែវ