រឿងរ៉ាវជុំវិញគ្រួសារអ្នកចាំទី Bui Tien Dung តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញ មិនត្រឹមតែដោយសារតែគាត់ធ្លាប់ជាអ្នកចាំទីជម្រើសជាតិ U23 វៀតណាមដ៏ល្បីល្បាញប៉ុណ្ណោះទេ គឺចាប់តាំងពី Tien Dung បានរៀបការជាមួយភរិយាបរទេសរបស់គាត់ឈ្មោះ Dianka Zakhidova អ្នកគាំទ្រតែងតែចង់ដឹងចង់ឃើញពីរបៀបដែលគ្រួសាររបស់គាត់ប្រាស្រ័យទាក់ទងគ្នា ព្រោះតែភាពខុសប្លែកគ្នានៅក្នុងភាសា និងវប្បធម៌។
ថ្មីៗនេះ Tien Dung ខ្លួនគាត់ផ្ទាល់បានបង្ហាញពីផ្នែកមួយនៃរឿងរ៉ាវនេះ នៅពេលដែលម្តាយក្មេកបរទេសរបស់គាត់ បានមកកាន់ប្រទេសវៀតណាម ដើម្បីមើលថែកូនប្រុសដំបូងរបស់ប្តីប្រពន្ធអ្នកទាំងពីរ Dianka – Tien Dung និងបានជួបគ្នាយ៉ាងស្និទ្ធស្នាល ជាមួយឪពុកម្តាយរបស់គាត់។ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន Tien Dung បានចែករំលែករូបថតដែលថតជាមួយប្រពន្ធ និងកូនប្រុសរបស់គាត់ ដោយមានវត្តមានទាំងឪពុកម្តាយបង្កើតរបស់គាត់ និងម្តាយក្មេកជនជាតិអ៊ុយក្រែន។
Tien Dung បានសារភាពថា៖ «ពេលមនុស្សជាទីស្រឡាញ់របស់យើងមានសុភមង្គល នោះគឺជាសុភមង្គលរបស់យើង»។ តាមរយៈការបង្ហោះនេះ មនុស្សជាច្រើនឆ្ងល់ថា តើម្តាយក្មេក និងម្តាយបង្កើតរបស់ Tien Dung អាចនិយាយគ្នាបានទេ ដោយសារតែភាសាខុសគ្នា?។
ជាការឆ្លើយតប Tien Dung បាននិយាយថា៖ «សម័យនេះ លេងជាមួយបច្ចេកវិទ្យា គឺពួកគាត់ទាំងពីរ អង្គុយនិយាយគ្នាលេង ហើយតុបតែងខ្លួនធម្មតា»។ នៅក្នុងរូបថតនោះ អ្នកស្រី Pham Thi Dieu (ម្តាយបង្កើតរបស់ Tien Dung) នៅតែកាន់ទូរស័ព្ទ ដែលបង្ហាញថា នេះជាឧបករណ៍មួយដើម្បីជួយនាងអាចទំនាក់ទំនងជាមួយម្តាយរបស់កូនប្រសារស្រី ដែលជាជនជាតិអ៊ុយក្រែន បន្ទាប់ពីបានជួបគ្នាមួយរយៈ ដោយមិនអាចនិយាយស្តាប់គ្នាបាន។
នៅពេលម្តាយរបស់ Dianka មកប្រទេសវៀតណាមដំបូង Tien Dung ខ្លួនឯងបាននិយាយបែបកំប្លែងថា “ខ្ញុំមិនដឹងថាតើ ‘ជីដូន’ និង ‘យាយ’ ខឹងនឹងគ្នាទេ ប៉ុន្តែចាប់តាំងពីពួកខ្ញុំជួបគ្នាមក ខ្ញុំមិនបានឃើញមុខគ្នាផ្ទាល់ទេ»។ ទោះជាយ៉ាងណា ឥឡូវនេះ ដោយមានជំនួយពីឧបករណ៍បកប្រែដ៏ពេញនិយមទូទាំងពិភពលោក ច្បាស់ណាស់ថា ចម្ងាយរវាងគ្រួសារទាំងពីរ ត្រូវបានខិតកាន់តែជិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង