Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាឈប់​ពី​នារី​អូ​តែស មក​ចាប់​មុខរបរ​ជា​អ្នកលក់​បុកល្ហុង អាច​រកចំណូល​ដ៏​មិន​នឹកស្មាន ក្នុង​មួយថ្ងៃ​រហូតដល់​ទៅ…

ក្នុងជីវិត តែងតែមានចំនុចដែលឡើងដល់កំពូល និងចុះទៅបាត។ ប៉ុន្តែ​ពេល​យើង​ដួល យើង​មិនត្រូវ​មិន​ចុះ​ចាញ់នោះទេ ដើម្បីប្រែក្លាយវិបត្តិទៅជាឱកាស ហើយខិតខំឈានទៅរកភាពជោគជ័យ។ ដូចនារីជនជាតិចិនដែលមានរូបឆោមដ៏ស្រស់ស្អាតម្នាក់នេះ បានលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះ ដោយសារវិបត្តិកូវីដ ងាកមករៀនធ្វើបុកល្ហុង តែទឹកកក រហូតមកដល់សព្វថ្ងៃនេះ អាចរកប្រាក់ចំណូលច្រើនដ៏មិននឹកស្មាន។

គេហទំព័រ Sina បានរាយការណ៍ថា នារីជនជាតិចិនម្នាក់ឈ្មោះ Ke បានបង្កើតហាងបុកល្ហុង និងតែថៃ នៅផ្សារ Wulin ក្នុងទីក្រុង Hangzhou ប្រទេសចិន។ ដោយសារអ្នកលក់ក៏ស្អាត ហើយស្នាដៃក៏ធ្វើឆ្ងាញ់ ជា​ហេតុធ្វើឲ្យ​អតិថិជនចាប់ចិត្ត មកយ៉ាង​ច្រើនៗ សឹងតែរកពេលទំនេរគ្មាន។

នៅក្នុងហាងរបស់នាង មានលក់ទាំងភេសជ្ជៈ និងអាហារ ដែលភាគច្រើនជាអាហារមកពីអាស៊ីអាគ្នេយ៍ ដូចជា កាហ្វេបុរាណ អូលៀង តែទឹកកក ដែលមានតម្លៃចាប់ពី 20-25 យន់ ក្នុងងមួយកែវ និង Crispy មានតម្លៃចាប់ពី 28-40 យន់ ។

នាង Ke គឺជាជនជាតិភាគតិច មកពីទីក្រុងតូចមួយក្នុងខេត្តយូណាន។ ពីមុននាងធ្វើការជាអ្នកបម្រើនៅក្រុមហ៊ុនអាកាសចរណ៍តូចមួយ។ ប៉ុន្តែ នៅ​ពេល​ដែល​អាជ្ញាធរ​បញ្ជា​ឱ្យ​ផ្អាក​ការ​ហោះហើរ​ ដែលជាហេតុ​ធ្វើ​ឱ្យ​នាង​បាត់បង់​ប្រាក់ខែ​ ដែលទទួលបាន​ខ្ពស់​បំផុត ​គឺត្រឹមតែ​ ៣០០០ យន់ (ប្រមាណជាង ៤០០ដុល្លារ) ដូច្នេះ​ហើយ​នាង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ​ដែល​ការងារ​របស់​នាង​មិន​មាន​ស្ថិរភាព។ នោះ​ធ្វើ​ឲ្យ​នាង​គិត​ថា ជីវិត​ការងារ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​ប្រហែល​ជា​គ្រប់គ្រាន់​ហើយ ជាពេលវេលាមកដល់ចំណុចមួយ ដែលនាងត្រូវទៅផ្ទះ ហើយរៀបការជាមួយនរណាម្នាក់។

ទោះជាយ៉ាងណា រឿងនេះមិនបានបញ្ឈប់ Ke ពីការងារនោះទេ។ ព្រោះ​ពេល​នោះ ​នាង​បាន​ក្លាយ​ជា​អ្នក​លក់​តាមទីផ្សារដ៏​ស្រស់​ស្អាត។ នាងមានកម្ពស់ 168 សង់ទីម៉ែត្រ និងទម្ងន់ត្រឹមតែ 45 គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែការធ្វើការជា Pretty Life Seller មិនមែនជារឿងអាក្រក់នោះទេ។ តែដោយ​សារ​ការ​ប្រកួត​ប្រជែង​មាន​កម្រិត​ខ្ពស់ នាង​ធ្វើ​ការ​បាន​តែ​៦​ខែ​ក៏​លា​ឈប់ ប៉ុន្តែ​នាង​នៅ​តែ​មើល​ឃើញ​ថា ការ​មក​ធ្វើ​ការ​នៅ Pretty បាន​ជួយ​ឱ្យ​នាង​ទទួល​បាន​បទ​ពិសោធ​ក្នុង​ការ​លក់​ទំនិញផងដែរ។

បន្ទាប់ពីបានចូលបម្រើការងារជា Seller បានកន្លះឆ្នាំ Ke ក៏បាន​ចាកចេញ​ទៅ​ខេត្ត​យូណាន។ នៅទីនោះ នាងបានភ្លក់ Olieng ដែលលក់ដោយជីដូនម្នាក់។ លោកយាយនោះ បានដាក់ Olieng ក្នុងថង់ក្រដាស ដើម្បីទុកវាអោយត្រជាក់ ហើយនេះគឺជាវិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍។ ដោយឃើញមានភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព នោះហើយជាមូលហេតុដែលនាំឲ្យនាងសម្រេចចិត្តវិនិយោគ 4000 យន់ ដើម្បីរៀនធ្វើម្ហូបថៃ និងអាហារមកពីអាស៊ីអាគ្នេយ៍ ហើយបន្ទាប់ពីបញ្ចប់រៀន នាងបានមក Hao Zhou ដើម្បីលក់អាហារថៃ។

ទោះយ៉ាងណាក៏ដោយ ចាប់ផ្តើមលក់ដំបូង នាងលក់មិនបានល្អនោះទេ ព្រោះនាង​មិន​អាច​កាន់​ឧបករណ៍ និង​ចម្អិន​បាន​ល្អ។ នៅពេលនោះ នាងក៏បានប្រាប់បងស្រីរបស់នាងនៅទីក្រុង Wuhan ឱ្យមកជួយ។ នាង​បាន​បង្កើត​ហាង​តូច​មួយ ដោយ​បាន​ថត​ឃ្លីប និង​បង្ហោះ​វា​តាម​បណ្តាញ​សង្គម។ ដំបូង Ke អាចលក់បានត្រឹមតែ 100-200 យន់ ក្នុងមួយថ្ងៃ ប៉ុន្តែប្អូនស្រីរបស់នាងបានប្រាប់នាងថា កុំបាក់ទឹកចិត្ត ហើយបន្តរហូតដល់ឃ្លីបរបស់នាង បានទាក់ភ្នែកអ្នកគ្រប់គ្រងផ្សារ Wu Lin ហើយអញ្ជើញនាងឱ្យលក់នៅទីនោះ ដែលធ្វើឲ្យនាងប្រែក្លាយវិបត្តិទៅជាឱកាស ទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការលក់បុកល្ហុង និងតែទឹកកក។

បច្ចុប្បន្ននេះ ប្រាក់ចំណូលរបស់ Ke គឺមួយថ្ងៃចាប់ពី 4000-5000 យន់ ខណៈដែលមុខម្ហូបដែលលក់ដាច់ជាងគេគឺតែទឹកកក និងជើងមាន់។ ប៉ុន្តែ នៅថ្ងៃដែលលក់មិនបានល្អ វាអាចធ្លាក់ចុះប្រហែល 2000-3000 យន់ ។ ក្នុង​ដំណើរ​ការ​នៃ​ការ​លក់​របស់​នាង​ ក៏អនុញ្ញាតឱ្យអតិថិជនមើលពីរបៀបដែលនាងដំណើរការចម្អិនអាហារ តើវាធ្វើបានល្អប៉ុណ្ណា រហូតទាល់តែភោជនីយដ្ឋានផ្សេងទៀតធ្វើតាមវិធីនេះ។

នាងក៏មានអារម្មណ៍ខ្លាចថា អាចនឹងត្រូវមិត្តភក្តិរបស់នាងមើលងាយ។ ប៉ុន្តែ​ពេល​លក់​ដាច់​ខ្លាំង​ពេក នាង​មាន​អារម្មណ៍​ថា មិត្តភ័ក្ដិ​នាង​ចង់​មក​ជួយ​នាង​ផង​ដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×