ឆ្នាំជូត ៖ ការងារ ជួបបញ្ហាមួយចំនួន ត្រូវនឹងនរប្រឈមមុខដោះស្រាយ ។ លុយកាក់ ទុកដាក់កាបូបប្រាក់ឲ្យមធ្យ័ត កុំប្រហែសអាចត្រូវចោរលួច ។ មនោសញ្ចេតនាមានឱរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ រលូនល្អ ពុំមានឧបសគ្គ ឬការលំបាក់ណាមួយឡើយ ។ លុយកាក់ គួរកែប្រែទំនាក់ទំនងឲ្យប្រសើរឡើងនោះទើបជួបសំណាងល្អក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនាផ្អែមល្ហែម។
ឆ្នាំខាល ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង ប្រយ័ត្នមានបញ្ហាសុខភាព ។ លុយកាក់ ល្អប្រសើរ ត្រូវបានថ្នាក់លើក្នុងគ្រួសារជួយឧបត្ថម្ភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំថោះ ការងារ ដោយមានការសង្វាតរៀនសូត្រ សកម្មម្ចាស់ការក្នុងការងារ ហេតុនេះអ្នកក្លាយជាមនុស្សលេចធ្លោបំផុតក្នុងក្រុមហ៊ុន ។ លុយកាក់ គួរបោះទុនវិនិយោគនឹងទទួលផលយ៉ាងគាប់ចិត្ត ។ មនោសញ្ចេតនា គួរមានពេលដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីកម្តៅមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ ដោះស្រាយការងារដោយប្រយ័ត្នប្រយែង បញ្ចៀសជាប់អន្ទាក់គូប្រជែង ។ លុយកាក់ មិននឹងនរ ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា បញ្ចៀសការកើតមានទំនាស់ជាមួយគូស្នេហ៍ក្នុងថ្ងៃនេះ ។
ឆ្នាំម្សាញ់ ៖ ការងារ មានការប្រែប្រួលច្រើន គួរសម្រួលអារម្មណ៍ធ្វើការ ។ លុយកាក់ មិនសូវល្អ ចំណូលមិនស្ថិរភាព ។ មនោសញ្ចេតនា កើតមានទំនាស់ដោយសាររឿងកំប៉ិកកំប៉ុក ។
ឆ្នាំមមី ៖ ការងារ ល្អ អាចដោះស្រាយរាល់បញ្ហាដោយងាយស្រួល ។ លុយកាក់ ត្រូវកែប្រែទំនាក់ទំនងឲ្យប្រសើរឡើង ដើម្បីបង្កឱកាសសម្រាប់ការរកចំណូលថែម។ មនោសញ្ចេតនា ផ្អែមល្ហែម សុខដុមរមនា ។
ឆ្នាំមមែ៖ ការងារ ត្រូវអត់ធ្មត់ ប្រឹងប្រែងបន្ថែមទៀតទើបអាចសម្រេចជោគជ័យ ។ លុយកាក់ មានឱកាសទិញបានរបស់ល្អតម្លៃថោក ។ មនោសញ្ចេតនា អាចបានជួបមនុស្សក្នុងក្តីស្រមៃ ។
ឆ្នាំវក ៖ ការងារ រីកចម្រើន ត្រូវបានអ្នកនៅជុំវិញកោតសរសើរវាយតម្លៃខ្ពស់ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យល្អិតល្អន់ មុនពេលសម្រេចបោះទុនរកស៊ី ព្រោះអាចប្រឈមការចាញ់បោក ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំរកា ៖ ការងារ ងាយត្រូវគេរករឿងឈ្នានីស ដណ្តើមឱកាសការងារ ។ លុយកាក់ ថ្ងៃនេះមិនត្រូវបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យមនុស្សជាទីស្រឡាញ់ត្រូវឈឺចាប់ ។
ឆ្នាំចរ ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ត្រូវសម្រួលចិត្តកុំឆេវឆាវ ។ លុយកាក់ មិនត្រូវចាយវាយលើសពីខ្ទង់ចំណូលប្រចាំថ្ងៃ ។ មនោសញ្ចេតនា រីកចម្រើនល្អ យល់ចិត្តយល់ថ្លើមគ្នាបំផុត ។
ឆ្នាំកុរ ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អកុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការវិនិយោគរកចំណេញ ។ មនោសញ្ចេតនា គួរមានភាពជឿជាក់លើគ្នា កុំបង្កើតការមន្ទិលសង្ស័យ ៕