Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យនេះ​ហើយ នៅ​មាន​ចឹង​ទៀត! ស្នេហា​មេម៉ាយ និង​កំលោះវ័យក្មេង ត្រូវ​ឪពុក​ម្តាយ​​មក​បំបែក​ដល់​ផ្ទះ​ខាង​ស្រី នាំ​យកកូន​ប្រុស​ខ្លួន​ទៅ​វិញ

វីដេអូមួយ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងគួរឲ្យស្រណោះយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះថា ដំបូងឡើយ គេស្មានតែរឿងជម្លោះវ៉ៃតប់គ្នាក្នុងវង់ធុងបាស់ ប៉ុន្តែ ការពិតនោះ មិននឹកស្មានថា ជាករណីយុវជនម្នាក់ ត្រូវបានឪពុកម្តាយ និងសាច់ញាតិ មកចាប់ពង្រាត់ពីគូស្នេហ៍ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដែលឃើញហើយពិតគួរឲ្យស្រណោះជាខ្លាំង។

តាមរយៈវីដេអូ បានបង្ហាញភាគីទាំងគ្រួសារទាំងសងខាងប្រទែងប្រទង់គ្នាយ៉ាងខ្លាំង ខណៈខាងស្រីដែលត្រូវបានដឹងថាជាស្រ្តីមេម៉ាយ បានខំព្យាយាមដណ្តើមបុរសវ័យក្មេងកំពូលស្នេហ៍ ពីដៃឪពុកម្តាយខាងប្រុស ឡើងទីណាត់ទីណែង ព្រោះតែមនោសញ្ចេតនានៃក្តីស្រលាញ់ដ៏លើសលប់ មិនចង់ឃ្លាតពីគ្នាឡើយ។ ចំណែកខាងប្រុសវិញ ក៏ខំប្រឹងរើបម្រស់ពីការចាប់របស់ឪពុកម្តាយខ្លួន រត់តាមខាងស្រីឱបគ្នាឡើងស្អិតរមូត ដែលមិនគួរណាឪពុកម្តាយមកពង្រាត់ស្នេហាដ៏ប្តូរផ្តាច់របស់ពួកគេសោះឡើយ។

ទោះជាយ៉ាងណា នៅទីបំផុត ឪពុកម្តាយខាងប្រុស បានដឹកកូនប្រុសទៅផ្ទះវិញទាំងយប់ ដោយបានប្រាប់ថា កូនប្រុសរបស់ពួកគេនៅក្មេងណាស់ និងសូម្បីនិយាយថា កូនស្រលាញ់គ្នាក៏ស្រលាញ់ទៅ សំខាន់ម៉ែឪអត់ស្រលាញ់!។ ចំណែកខាងស្រី ត្រូវបានឪពុកម្តាយនាំយកចូលក្នុងផ្ទះវិញ និងបានស្តីឲ្យខំយំទួញសោកខ្លាំងធ្វើអី បើឪពុកម្តាយគេមិនស្រលាញ់យើងផងហ្នឹង!!។

ក្រោយពីបានឃើញស្រណោះខ្លាំងពេក មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានមានមតិលើកឡើងផ្សេងៗគ្នាថា៖ «សម័យនេះហើយ នៅមានឪពុកម្ដាយអញ្ចឹងទៀត បំបែកបំបាក់កូន បានអ្វីមកវិញ ប្រសិនជាកូនគិតខ្លីច្បាស់ណាស់ ពុកម្ដាយនឹងមានវិប្បដិសារីអស់មួយជីវិត, ទៅខ្វះអី មេម៉ាយយកកំលោះមួយគំនរហ្នឹង!, បាយកកក៍បាយ មេម៉ាយក៍ស្រី កន្ទុយបារីក៍ថ្នាំ បើពួកគាត់ស្រលាញ់គ្នាហើយ ហេតុអីមិនឲ្យពួកគាត់យកគ្នាជាប្តីប្រពន្ធ ឬក៏ទាល់តែងាប់រាងៗខ្លួន ទើបនាំគ្នាស្តាយស្រណោះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×