ក្មេងប្រុស២បន្ថែមទៀត ត្រូវបាននាំចេញពីដោយសុវត្ថិភាពពីក្នុងរូងភ្នំ Tham Luang នៅវេលាម៉ោងប្រហែល ៧ នៅយប់ថ្ងៃច័ន្ទនេះ ។ ពួកគេបានទទួលការពិនិត្យសុខភាព នៅមន្ទីរពេទ្យវាលមួយ ដែលត្រូវបានសង់នៅក្បែររូងភ្នំ ។
ក្មេងប្រុសទាំង២ដែលឈ្មោះរបស់ពួកគេពុំទាន់ត្រូវបានបញ្ចេញឲ្យដឹង ត្រូវបានដឹកដោយរថយន្តសង្គ្រោះបន្ទាន់ ចេញពីរូងនៅក្នុងស្រុក Mae Sai មុនពេលផ្ទេរបន្តទៅកាន់ឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យ Chiangrai Prachanukraw នៅក្នុងស្រុក Muang ។
ពួកគេបានក្លាយជាអ្នកទី២ និងទី៣ ដែលចេញខាងក្រៅរូង នៅក្នុងប្រតិបត្តិការសង្គ្រោះ២ថ្ងៃនេះ ។ កាលពីថ្ងៃអាទិត្យ ៤ នាក់នៃក្រុមសមាចិកបាល់ទាត់របស់ពួកគេ ត្រូវបាននាំយកចេញពីក្នុងរូងដាច់ដោយឡែកពីគ្នា និងទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យឈៀងរ៉ៃទាំងអស់គ្នា ៕ ឧត្តម