Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិ​ត្ត​ខ្លាំង! មិនដឹង​សង្ឃ​ពិត ឬ​ក្លែងក្លាយ នាំគ្នា​ចា​ក់​ឌី​ជេក្នុង​ឡាន​យ៉ាង​សប្បាយ មិន​ខ្វល់​ធ្វើឲ្យ​ប៉ះពាល់​តម្លៃ​សាសនា​សោះ​ឡើយ

ជាការពិតណាស់ ដោយសារតែច្បាប់ដាក់ទោសទណ្ឌ មានភាពធូររលុង បានត្រឹមឲ្យចេញមុខសុំទោសជាសាធារណៈ ជាហេតុធ្វើឲ្យបុគ្គលអគតិចំនួនតូច នៅតែព្រហើនយកសាសនាពុំលេងសើច ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពុទ្ធសាសនាសោះឡើយ។

ជាក់ស្តែង វីដេអូមួយដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម TikTok បានបង្ហាញបុគ្គលស្ថិតក្នុងសម្លៀកបំពាក់ជាសង្ឃមួយក្រុម ដោយមិនដឹងថា ជាសង្ឃពិត ឬ ក្លែងក្លាយ នោះទេ បាននាំគ្នាចាក់ឌីជេនៅក្នុងរថយន្ត តាមបទចម្រៀង «កំលោះស្រុកស្រែ» របស់តារាចម្រៀង វ៉ាន់ ដា យ៉ាងសប្បាយ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង។

តែទន្ទឹមនឹងវីដេអូនេះផ្ទុះឡើង ខណៈអ្នកបង្ហោះបានភ្ជាប់ Caption ថា «ឱ្យតែយ៉ាងៗហ្នឹងរលាយហើយ ពុទ្ធសាសនា» ក៏បានធ្វើឲ្យមហាជន ជាពិសេសមានព្រះសង្ឃមួយចំនួន បានចេញមកប្រតិកម្មថា បុគ្គលពាក់ស្បង់ជីពរអត់សាសនាទាំងនេះ មិនមែនជាសង្ឃនៅក្នុងប្រទេសខ្មែរទេ កុំឲ្យតែឃើញនាំគ្នាវាយប្រហារនោះ និងថា ពួកគេអាចជាសង្ឃបរទេស ឬក្លែងក្លាយ ធ្វើរឿងនេះឡើង ដើម្បីឲ្យវីដេអូរបស់ពួកគេល្បីប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្លែងក្លាយ ឬ មិនក្លែងក្លាយ មហាជនស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវរកមុខបុគ្គលបំផ្លាញសាសនាទាំងនោះ ដើម្បីយកមកដាក់ទោសឲ្យរាងចាល កុំឲ្យអ្នកផ្សេងយកតម្រាប់តាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×