Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រី​ស្អាត លេង​ស្រាប់តែ​ធ្វើ​រឿង​នេះ នៅ​ពីមុខ​ប៉ុស្តិ៍​ប៉ូលិស មិន​ខ្វល់​ភ្នែក​អ្នកណា ហើយ​ថែមទាំង​បោះពាក្យ​បែបនេះ​ទៀត

នៅលើបណ្តាញទំនាក់ទំនងសង្គមថៃ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានបញ្ចេញឃ្លីបនារីវ័យក្មេងឥតកេរ្តិ៍ខ្មាសម្នាក់ កំពុងបត់ជើងតូច នៅពីមុខប៉ុស្តិ៍នគរបាល Lumpini បង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះថាបើទោះបីជាមានរថយន្ត១គ្រឿងនៅក្បែរនោះក៏ដោយ ក៏នាងមិនអើពើនឹងភ្នែកអ្នកមើលពីក្នុងរថយន្តឡើយ។

នារីរូបនោះ ក៏ត្រូវបានលឺនិយាយក្នុងឃ្លីបដ៏ហួសចិត្តថា «ខ្ញុំនឹងទៅនោមឱ្យអ្នកមើល អ្នកមើលមកខ្ញុំ មើលមកខ្ញុំមក!!»។ ហើយ​អ្នក​ដែល​ថត​ឃ្លីប​នោះក៏បាន​និយាយ​ថា នារី​ម្នាក់​នេះ​ពិតជា​បាន​នោមមែន នៅកន្លែង​ប៉ុស្តិ៍​នគរបាលលំភីនី។

ក្រោយមក ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​​បាន​ដឹង​ពី​ហេតុការណ៍​នេះ​ ក៏ប្រញាប់​នាំ​ស្ត្រី​រូប​នោះ​ចូល​ទៅ​ប៉ុស្តិ៍​ប៉ូលិស ដើម្បីសួរនាំ។ ​ដំបូង​ឡើយ នារីរូបនេះបដិសេធបាននោមទេ។ ទោះជាយ៉ាងណា មិន​អាចកុហក​ប៉ូលិស​បាន​ឡើយ ព្រោះ​​ប៉ូលិសមានភស្តុតាង​អ្នក​ថត​ឃ្លី​ប បានបង្ហាញនាងនោមយ៉ាងច្បាស់ក្រឡែត ដែលមិនអាចប្រកែកបាន។

ឃ្លីបនេះត្រូវបានគេចែករំលែកជាង ៤ ពាន់ដង។ ក្នុងនោះ មនុស្សគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ថាតើទឹកនោមច្រើនម្ល៉ឹងៗមកពីណា? ឡើងហៀរ​ហូរតែម្តង។ បន្ថែមសកម្មភាពបែបនេះ គេក៏មិនដឹងថាត្រូវនិយាយយ៉ាងម៉េចនោះទេ ដោយបានត្រឹមមានអារម្មណ៍ថា វាជាទង្វើដ៏មិនសមរម្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×