Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​ឃើញ​ទេ!? ភូមិ​មួយ​នេះ នៅតែ​មានទម្លាប់​ពិសេ​ស ជូត​សម្អាត ចាន ឆ្នាំង ជាមួយ​ដី ព្រោះ​ធ្វើឲ្យ​ចាន​ស្អាត

សម្រាប់មនុស្សដែលធ្វើការក្នុងអំឡុងពេលនៃពិធីបុណ្យ Kenduri ឬការជួបជុំដ៏ធំ ដែលជាកន្លែងប្រើប្រាស់ប្រឡាក់ខ្លាញ់ច្រើន នោះការគិតគូរលាងសម្អាត ពែង ចាន ឆ្នាំង… គឺជាការងារដែលមិនងាយស្រួលនោះទេ។

ហេតុនេះ ពួកគេមានវិធីពិសេសតែមួយគត់ គឺនៅរាល់ពេលលាងសម្អាត គឺដំបូងពួកគេត្រូវប្រើខ្សាច់ ឬដី ជំនួសសាប៊ូ នៅលើចាន ព្រោះវាមានប្រសិទ្ធភាព! ហើយជាជាដំណើរការដ៏អស្ចារ្យ ធ្វើឱ្យចានស្អាតល្អទៀតផង។

នៅក្នុងវីដេអូ ក្រុមអ្នកស្ម័គ្រចិត្ដជាយុវជន និងក្មេងៗ ត្រូវបានគេមើលឃើញថា កំពុងជូតចានជាមួយដី មុនពេលយកទៅកាន់កន្លែងសម្អាតបន្ទាប់ សម្រាប់ដំណើរការសាប៊ូ និងលាងជម្រះធម្មតាចុងក្រោយ។

ជាក់ស្តែង ​អ្នកបង្ហោះ​សរសេរ Caption ចំណងជើងវីដេអូ​ថា៖ «នេះ​ជា​លើក​ដំបូង​សម្រាប់​ខ្ញុំ។ វា​ដំណើរការល្អ និងជាវិធីដ៏ងាយស្រួលជាង»។

តាម​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ បាន​និយាយ​ថា ​នេះ​ជា​របៀប​ដែល​ពួក​គេ​ធ្វើ​នៅ​សម័យ​បុរាណ និងក៏បានបង្ហាញទិដ្ឋភាពអតីតកាលឲ្យឃើញថា៖ «កាលពីមុន នេះជារបៀបដែលពួកគេលាងចានបែបនេះ ដោយប្រើអាចម៌រណារ ឬ ស្រកីដូង។ នេះ​ជា​រូបភាព​ដែល​ខ្ញុំ​មាន​កាល​ពី​ទស្សវត្ស ៦០/៧០ ពេល​ជីដូន​របស់​ខ្ញុំ​ធ្វើ​ពិធី​រៀប​ការ​ផ្ទាល់​ខ្លួន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×