Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ខ្លាច​ណាស់! រន្ទះ​បា.ញ់​ដើ​មដូង​អស់៣ដើម និង​ដើមត្នោត១ដើម ឆេះ​សា.ហាវ​ជាង​ទុស្សេ​ខ្សែភ្លើង​ទៀត

ករណី​គ្រោះធម្មជាតិ​រន្ទះបាញ់​ដើមឈើ ជាពិសេស​ដើម​ឆ្នោត គឺយើងគ្រប់គ្នាតែងតែឃើញ​ផ្នែក​នៃ​កំពូល​របស់​វា​ឆេះ​ខ្លោចប៉ុណ្ណោះ ប៉ុន្តែ​កម្រ​បានឃើញ​ករណី​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅដូចយកសាំងទៅចាក់ដុត​បែបនេះទេ។ ជាក់ស្តែង បាតុភូតធម្មជាតិដ៏ចម្លែកនេះ បានកើតឡើងបង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ កាលពីអំឡុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុង​ភូមិ​គោក សង្កាត់​ព្រះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈមេឃកំពុងរលឹម។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺកាលពីរសៀលម្សិលមិញ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) បាតុភូតគ្រោះធម្មជាតិដ៏កម្រនេះ បានកើតឡើងទៀតហើយ ដោយរន្ទះបានបាញ់ឆេះដើមដូងអស់ចំនួន ៣ ដើម និងដើមត្នោត១ដើម នៅទីកន្លែងផ្សេងគ្នា ជាមួយអណ្តាតភ្លើងឆេះយ៉ាងសាហាវ ជាងទុស្សេខ្សែភ្លើងទៅទៀត។

បើតាមប្រជាពលរដ្ឋ ដែលថតវីដេអូពីករណីនេះ បានចែករំលែកឲ្យដឹងថា «សូមបងប្អូនប្រុងប្រយ័ត្ន មុននេះបន្តិច មានខ្យល់ផ្គរ ហើយក៏មានរន្ទះបាញ់ឆេះដើមដូងចំនួន៣ដើម ស្ថិតនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប»។

ដោយឡែក មួយករណីទៀត អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ក៏បានបញ្ជាក់ប្រាប់ថា «បាតុភូតធម្មជាតិ ប្លែកៗណាស់ រន្ទះបាញ់ឆេះដើមត្នោតស្តែងៗតែម្តង ប៉ុន្តែ ករណីនេះមិនដឹងថា បានកើតឡើងក្នុងភូមិឃុំស្រុកណានោះទេ សូមបងប្អូនប្រុងប្រយត្ន័ផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×